Share this post:
កីឡាកររបស់ Manchester United បានត្អូញត្អែរអំពីសំភារៈដែលផ្តល់ដោយ adidas នេះបើយោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថាអ្នកចាំទី Andre Onana បច្ចុប្បន្នបានពាក់អាវ Copy រហូតដល់មានបញ្ហាដែលចាំបាច់ត្រូវដោះស្រាយ។
បិសាចក្រហមបានយល់ព្រមលើកិច្ចព្រមព្រៀងឧបត្ថម្ភជាកំណត់ត្រាជាមួយ adidas ក្នុងរដូវក្តៅ ដោយយល់ព្រមលើកិច្ចសន្យាដែលមានតម្លៃ 90លានផោនក្នុងមួយរដូវកាល។ បន្ទាប់ពីយល់ព្រមលើការឧបត្ថម្ភនេះ នាយកប្រតិបត្តិរបស់ Man Utd លោក Richard Arnold បានសាទរចំពោះការប្តេជ្ញាចិត្តរបស់ adidas ចំពោះ «ស្ទីល ភាពប៉ិនប្រសប់ និងសំខាន់បំផុតគឺគុណភាពល្អ»។
យោងតាមកាសែត Daily Mail រាយការណ៍ថាបញ្ហាមួយទៀតដែល Man United កំពុងប្រឈមគឺបញ្ហាគុណភាពនៃសម្ភារៈដែល adidas បានផលិតសម្រាប់ក្រុមនៅរដូវកាល 2023/24 ។
កីឡាកររបស់ Man Utd ត្រូវបានគេរាយការណ៍ថាមិនអាចពាក់ស្រោមជើងរបស់ពួកគេបានទេ ដោយសារតឹងពេក និងពិបាកបត់បែនក្នុងការលេង។ Bruno Fernandes បានលេងដោយប្រើស្រោមជើង Copy ដែលរលុង ខណៈខ្លះទៀតបានជ្រើសរើសស្រោមជើងខ្មៅធម្មតាជំនួសវិញ។
ចំណែក Andre Onana ក៏មិនសប្បាយចិត្តនឹងការពាក់អាវអ្នកចាំទីរបស់ adidas ដោយអះអាងថា វាតឹងពេក ហើយក៏បានពាក់ឈុត Copy ដែរ។
Man United មិនមែនជាក្លឹបដំបូងដែលត្អូញត្អែរអំពីគុណភាពនៃកញ្ចប់សំភារៈដែលផលិតសម្រាប់ពួកគេសម្រាប់រដូវកាល 2023/24 ។ Aston Villa ត្រូវបានគេរំពឹងថានឹងបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយ Castore ឱ្យបានឆាប់ បន្ទាប់ពីកីឡាករបានត្អូញត្អែរអំពីអាវថ្មីរបស់ពួកគេដែលបានជក់ញើស និងស្អិតជាប់រាងកាយរបស់ពួកគេ៕
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662