GIF TROLLSPORT-1

កីឡាករ​ ១០ រូប​ដែល​មាន​វ័យ​ចាស់​ជាង​គេ​ក្នុង World Cup ២០២២

ព្រឹតិ្តការណ៍ World Cup ឆ្នាំ ២០២២ នៅ​កាតា សម្បូរ​ទៅ​ដោយ​ទិដ្ឋភាព​គួរឲ្យចាប់អារម្មណ៍ជា​ច្រើន​ដែល​ខ្លះ​មិន​អាច​បំ​ភ្លេច​បាន។ ឧទាហរណ៍ ម៉ារុក​បាន​ទម្លាក់​ក្រុម​ធំៗ​ដូច​ជា​ព័រទុយហ្គាល់ និង​អេស្ប៉ាញ ក្រូអាត​បាន​ធ្វើ​ឲ្យ​ប្រេស៊ីល​ហាល​អាវ​ជា​ដើម។ថ្ងៃ​នេះយើងខ្ញុំសូម​ដក​ស្រង់​នូវរឿងដែលគួរអោយចាប់​អារម្មណ៍​មួយ​ពី​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ដ៏​ធំ​មួយ​នេះ ដោយ​រំលេច​អំពី​ចំនួន​កីឡាករ​ចំនួន ១០ រូប​ដែល​មាន​វ័យ​ចាស់​ជាង​គេ​ក្នុង World Cup ឆ្នាំ​នេះ។

សូម​បញ្ជាក់​ថា​ បញ្ជី​ខាង​ក្រោម​ គឺ​គណនា​ទៅ​តាម​អាយុ​របស់​កីឡាករ​ដែល​បាន​ចូល​លេង​ប្រកួត World Cup ២០២២ ចុង​ក្រោយ​បង្អស់​គិត​មក​ទល់​ពេល​នេះ។

ខាង​ក្រោម​ជា​កីឡាករ ១០ រូប​ដែល​មាន​វ័យ​ចាស់​ជាង​គេ​ ហើយបានចូលលេងក្នុង World Cup លើក​នេះ៖

១០- Diego Godin (ខ្សែ​ការពារ​អ៊ុយរ៉ាហ្គាយ)៖ វ័យ ៣៦ ឆ្នាំ ៩ ខែ ១២ ថៃ្ង។

៩- Luka Modric (ខែ្ស​បម្រី​ក្រូអាត)៖ វ័យ ៣៧ ឆ្នាំ ៣ ខែ។

៨- Bryan Ruiz (ខែ្ស​បម្រើ​ប្រយុទ្ធ​កូស្ដារីកា)៖ វ័យ ៣៧ ឆ្នាំ ៣ ខែ ៥ ថៃ្ង។

៧- Guillermo Ochoa (អ្នក​ចាំ​ទី​ម៉ិកស៊ិក)៖ វ័យ ៣៧ ឆ្នាំ ៤ ខែ ១៧ ថៃ្ង។

៦- Steve Mandanda (អ្នក​ចាំ​ទី​បារាំង)៖ វ័យ ៣៧ ឆ្នាំ ៨ ខែ ២ ថៃ្ង។

៥- Cristiano Ronaldo (ខែ្ស​ប្រយុទ្ធ​ព័រទុយហ្គាល់)៖ វ័យ ៣៧ ឆ្នាំ ១០ ខែ ៥ ថៃ្ង។

៤- Thiago Silva (ខែ្ស​ការពារ​ប្រេស៊ីល)៖ វ័យ ៣៨ ឆ្នាំ ២ ខែ ១៧ ថៃ្ង។

៣- Dani Alves (ខែ្ស​ការពារ​ស្លាប​ប្រេស៊ីល)៖ វ័យ ៣៩ ឆ្នាំ ៦ ខែ ២៩ ថៃ្ង។

២- Pepe (ខែ្ស​ការពារ​ព័រទុយហ្គាល់)៖ វ័យ ៣៩ ឆ្នាំ ៩ ខែ ១៤ ថៃ្ង។

១- Atiba Hutchinson (ខែ្ស​បម្រើ​ការពារ​កាណាដា)៖ វ័យ ៣៩ ឆ្នាំ​ ៩ ខែ ២៣ ថៃ្ង៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *