Share this post:
ខ្សែការពារ Virgil van Dijk របស់ Liverpool បាននិយាយការពារ និងសរសើរយ៉ាងខ្លាំងចំពោះខ្សែការពារកណ្តាល Lisandro Martinez របស់ក្រុម Manchester United។
ចាប់តាំងពីការមកដល់ក្នុងក្របខណ្ឌ Premier League នៅរដូវក្តៅនេះ កម្ពស់របស់ Martinez បានបន្តនាំមកនូវការពិភាក្សាវែកញែក និងរិះគន់ជាបន្តបន្ទាប់។
នៅក្នុងការបង្ហាញខ្លួននាពេលថ្មីៗនេះ Virgil van Dijk បានបង្ហាញពីអារម្មណ៍របស់គាត់យ៉ាងច្បាស់នៅពេលត្រូវបានសួរថាតើគាត់គិតបែបណាចំពោះការរិះគន់ទៅលើកម្ពស់របស់ Martinez។
Van Dijk បាននិយាយថា៖
“មែនហើយ អ្នកមិនគួរនិយាយរឿងនោះទេ។ ជាក់ស្តែង វាកាន់តែល្អប្រសិនបើអ្នកខ្ពស់បន្តិច ប៉ុន្តែវាក៏មិនមានន័យថាអ្នកល្អគ្រប់យ៉ាងនោះដែរ” ។
“ខ្ញុំគិតថាគាត់បានធ្វើបានល្អខ្លាំងណាស់ ពេលលេងទល់នឹងពួកយើង។ គាត់គឺជាការចុះកុងត្រាដ៏ល្អមួយសម្រាប់ Man United គាត់មានមហិច្ឆតាធំខ្លាំងណាស់ ល្អណាស់ពេលមានបាល់ ដូច្នេះខ្ញុំអាចមើលឃើញតែចំណុចវិជ្ជមានរបស់គាត់តែប៉ុណ្ណោះ”៕