GIF TROLLSPORT-1

កីឡាការនីបាល់ទះកូនភ្លោះដ៏ស្រស់ស្អាតរបស់ប្រេស៊ីលមានអ្នកតាមដាន 7.9 លាននាក់ ចោទប្រកាន់ Neymar ពីបទចង់ញាំទាំងបងទាំងប្អូន


កីឡាការនីបាល់ទះកូនភ្លោះដ៏ស្រស់ស្អាតរបស់
ប្រេស៊ីលមានអ្នកតាមដាន 7.9 លាននាក់ ចោទប្រកាន់ Neymar ពីបទចង់ញាំទាំងបងទាំងប្អូន

 

 

តារាបាល់ទះ Key Alves បានចោទប្រកាន់ Neymar ពីបទ “ចង់ញាំ” នាង និងប្អូនស្រីភ្លោះរបស់នាង Keyt Alves ហើយចង់បានម្ដងទាំងពីរ។

នៅក្នុងកម្មវិធី “Big Brother Brasil 23” ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ Globo តារា បាល់ទះ Key Alves បានបង្ហាញថាខ្សែប្រយុទ្ធ PSG – Neymar បានសុំនាង និងប្អូនស្រីភ្លោះរបស់នាង Keyt Alves ។ ដែលជាកីឡាបាល់ទះប្រេស៊ីលពីររូបដ៏សម្រស់ស្អាត។ ប្អូនស្រី Key មានអ្នកតាមដាន 7.9 លាននាក់នៅលើ instagram ហើយប្អូនស្រីរបស់នាង Keyt មានអ្នកតាមដានច្រើនជាង 1.8 លាននាក់។

សម្រស់​កីឡាការនីបាល់ទះ​ជាកូនភ្លោះនៅ​ប្រទេស​ Brazil

Key Alves បាននិយាយថា “គាត់បាននិយាយជាមួយប្អូនស្រីរបស់ខ្ញុំ ហើយបានសុំនាងណាត់ជួប។ បន្ទាប់មកនាងចាប់ផ្តើមណាត់ជួប ប៉ុន្តែគាត់បានឈប់។ តើគាត់ធ្វើអ្វី? ហើយគាត់ក៏បានផ្លាស់មកទាក់ទងខ្ញុំ “Neymar បានផ្ញើសារមកខ្ញុំ”។

ខ្ញុំ​ដឹង​ថា​គាត់​បាន​ទាក់ទង​និង​ទូរស័ព្ទ​ទៅ​ប្អូនស្រីរបស់​ខ្ញុំ​ពី​មុន​មក។ហើយធ្វើពុត​ជា​មិន​ដឹង​ពេល​គាត់​ផ្ញើ​សារ​មក​ខ្ញុំ។ ខ្ញុំ​និង​ប្អូន​ស្រី យើង​ប្រាប់​គ្នា​គ្រប់​យ៉ាង តើ​អ្នក​គិត​ថា​យើង​មិន​និយាយ​រឿង​នោះ​ទេ?

Key Alves លាតត្រដាងការពិតដែល Neymar ចង់ហូបទាំងបងទាំងប្អូនស្រី

ខ្ញុំរៀបនឹងបញ្ចប់រឿង មិនចង់និយាយអ្វីបន្ថែមជាមួយគាត់ ពេលគាត់អញ្ជើញខ្ញុំរួមទាំងប្អូនស្រីរបស់ខ្ញុំ តើអ្នកដឹងថាគាត់និយាយអ្វីមកខ្ញុំទេ? ដូចជាគាត់ចង់បានយើងទាំងពីរ។ កំហុសរបស់គាត់គឺស្វែងរកប្អូនស្រីរបស់ខ្ញុំ។ ប្រសិនបើគាត់មិនផ្ញើសារ Keyt គាត់គ្រាន់តែផ្ញើមកខ្ញុំ ខ្ញុំនឹងនៅប៉ារីស។ តើ​អ្នក​គិត​អ្វី? ទៅដើរលេងមែនទេ?”

រឿង​នេះ​កំពុង​ត្រូវ​បាន​គេ​និយាយ​នៅ​ក្នុង Samba។ ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះបានឲ្យដឹងថា ខ្លួនមិនទាន់បានបញ្ជាក់ថាព័ត៌មាននេះពិតឫអត់នៅឡើយទេ ។


សម្រស់ដ៏ស្រស់ស្អាត និងរាងកាយដ៏ Sexy របស់កូនភ្លោះ Alves នៅអាយុ 23 ឆ្នាំ។

មនុស្សជាច្រើនក៏គិតដែរថា ជាមួយនឹងភាពល្បីល្បាញនៅលើបណ្តាញសង្គមដូចជា Key Alves នាងអាចមានភាពល្បីល្បាញ និងរកប្រាក់ចំណូលបានកាន់តែច្រើននៅពេលដែលនាងមានទំនាក់ទំនងជាមួយតារាល្បីៗ។ កន្លង​មក​នាង​ក៏​ធ្លាប់​មាន​រឿង​អាស្រូវ​ជា​ច្រើន​ជាមួយ​តារា​ល្បី​ៗ​ក្នុង​ប្រទេស​ប្រេស៊ីលផងដែរ។

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *