GIF TROLLSPORT-1

កំពុងឡើងជើងផង ឥឡូវ Bellingham អាចនឹងមានបញ្ហានេះ


ក្នុងអំឡុងពេលការប្រកួតរវាងក្រុមអធិរាជស Real Madrid ជាមួយនឹងក្រុម Rayo Vallecano កីឡាករសញ្ជាតិអង់គ្លេស Jude Bellingham បានជួបបញ្ហារបួសត្រង់ស្មាក្នុងតង់ទី១។ យ៉ាងណាមិញ រូបគេអាចនៅបន្តការប្រកួតបានរហូតដល់ចប់ការប្រកួត ក្រោយពីក្រុមគ្រូពេទ្យធ្វើការពិនិត្យ។

គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានបញ្ជាក់ក្រោយពីការប្រកួតថាកីឡាករ Jude Bellingham នឹងត្រូវការតាមដានជាបន្តចំពោះរបួសនេះ ដោយលោកបាននិយាយថា៖

Bellingham កំពុងមានបញ្ហាត្រង់ស្មារបស់គេ។ រូបគេនឹងត្រូវតាមដាន និងពិនិត្យជាបន្តទៀតនៅថ្ងៃស្អែក។ ខ្ញុំសង្ឃឹមថារូបគេនឹងអាចជួយក្រុមរបស់យើងក្នុងការប្រកួតទល់នឹងក្រុម Braga នាថ្ងៃពុធនេះ។

គួរបញ្ជាក់ផងដែរថា ការប្រកួតរបស់ក្រុមអធិរាជស Real Madrid ទល់នឹងក្រុម Rayo Vallecano បានបញ្ចប់ទៅក្នុងលទ្ធផល ០-០ បើទោះបីជាក្រុមអធិរាជស Real Madrid ព្យាយាមស៊ុតបញ្ចូលទីចំនួន ២២ ដងក៏ដោយ ស្របពេលដែលកីឡាករ Jude Bellingham បានស៊ុតត្រូវបង្គោលទីក្នុងតង់ទី១ នៃការប្រកួត។

ក្រុមអធិរាជស Real Madrid នឹងត្រូវមានភារកិច្ចលេងប៉ះគ្នាជាមួយក្រុម Braga ក្នុងក្របខណ្ឌ UEFA Champions League នាយប់ថ្ងៃពុធឈានចូលថ្ងៃព្រហស្បតិ៍នេះ ហើយលោក Carlo Ancelotti ក៏សង្ឃឹមថាកីឡាករ Jude Bellingham នឹងអាចចូលលេងបានផងដែរ៕

បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts