តើក្រុមជម្រើសជាតិណាខ្លះ ដែលធ្លាប់ឈ្នះពាន World Cup?

ការប្រកួតពាន World Cup ឬក៏ពាន FIFA World Cup ជាការប្រកួតបាល់ទាត់មួយដ៏ធំរយៈពេល ៤ឆ្នាំម្ដង ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៣០មកម្ល៉េះ។ នៅក្នុងការប្រកួតនេះមានប្រទេសជាច្រើន ដែលបានចូលរួម តែមិនសូវមានប្រទេសជាច្រើនទេបានលើកពានមួយនេះទេ ដោយមានតែ៨ ប្រទេសប៉ុណ្ណោះធ្លាប់លើកពាននេះ។
ខាងក្រោមនេះជាក្រុមជម្រើសជាតិរបស់ប្រទេសទាំង៨ដែលធ្លាប់ឈ្នះ៖
១. ក្រុមជម្រើសជាតិប្រេស៊ីល៖ ធ្លាប់ឈ្នះ៥ដង នៅក្នុងឆ្នាំ១៩៥៨, ឆ្នាំ១៩៦២, ឆ្នាំ១៩៧០, ឆ្នាំ១៩៩៤ និងឆ្នាំ២០០២។
២. ក្រុមជម្រើសជាតិអាល្លឺម៉ង់៖ ធ្លាប់ឈ្នះ៤ដង នៅក្នុងឆ្នាំ១៩៥៤, ឆ្នាំ១៩៧៤, ឆ្នាំ១៩៩០ និងឆ្នាំ២០១៤។
៣. ក្រុមជម្រើសជាតិអ៊ីតាលី៖ ធ្លាប់ឈ្នះ៤ដង នៅក្នុងឆ្នាំ១៩៣៤, ឆ្នាំ១៩៣៨, ឆ្នាំ១៩៨២ និងឆ្នាំ២០០៦។
៤. ក្រុមជម្រើសជាតិអាហ្សង់ទីន៖ ធ្លាប់ឈ្នះ២ដង នៅក្នុងឆ្នាំ១៩៧៨ និងឆ្នាំ១៩៨៦។
៥. ក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ៖ ធ្លាប់ឈ្នះ២ដង នៅក្នុងឆ្នាំ១៩៣០ និងឆ្នាំ១៩៥០។
៦. ក្រុមជម្រើសជាតិបារាំង៖ ធ្លាប់ឈ្នះ២ដង នៅក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០១៨។
៧. ក្រុមជម្រើសជាតិអង់គ្លេស៖ ធ្លាប់ឈ្នះ១ដង នៅក្នុងឆ្នាំ១៩៩៦។
៨. ក្រុមជម្រើសជាតិអេស្ប៉ាញ៖ ធ្លាប់ឈ្នះ១ដង នៅក្នុងឆ្នាំ២០១០។
សម្រាប់ឆ្នាំនេះ ការប្រកួត World Cup នឹងធ្វើឡើងនៅប្រទេសកាតា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ តើប្រិយមិត្តគិតថាប្រទេសណាដែលអាចលើកពាន World Cup នៅក្នុងឆ្នាំ?