ក្រុមភ្លើងធំ Arsenal តកុងត្រាជាមួយ Martinelli ៤ឆ្នាំកន្លះទៀត

ក្លឹបកាំភ្លើងធំ Arsenal បានបន្ដកុងត្រាឱ្យខ្សែប្រយុទ្ធ Gabriel Martinelli រហូតដល់៤ឆ្នាំកន្លះទៀតហើយ ដើម្បីគេចចេញពីការចង់បានរបស់ក្លឹបដទៃទៀត។
ខ្សែប្រយុទ្ធ Gabriel Martinelli លេងបានល្អណាស់នៅរដូវកាលនេះ។ រូបគេបានក្លាយជាតួរអង្គសំខាន់ម្នាក់របស់ក្រុមលោក Mikel Arteta ក្នុងការឈរនៅកំពូលតារាងនេះ។ ដោយឡែកក្រោយពីធ្វើបានល្អនេះហើយ ទើបបានជាមានក្លឹបមួយចំនួនបានបង្ហាញការចាប់អារម្មណ៍មកលើរូបគេទៅហើយ។ ដើម្បីកុំឱ្យវែងឆ្ងាយច្រើន ទើប Arsenal សម្រេចចិត្តបន្ដកុងត្រាដល់កីឡាករ២១ឆ្នាំតែម្ដងដល់ឆ្នាំ២៧។
Gabriel Martinelli លេងជម្រើសដំបូងគ្រប់ការប្រកួតទាំង២៦ប្រកួតតែម្ដង។ ខណៈដែលកុងត្រាចាស់ដែលគេកំពុងលេងនេះ ខ្សែប្រយុទ្ធរូបនេះរកបានត្រឹមតែ៧០ ០០០ផោនក្នុង១សប្ដាហ៍ប៉ុណ្ណោះ។ តែកុងត្រាថ្មីដែលគ្រោងនឹងបន្ដនោះ អាចនឹងតំឡើងឱ្យលើសនេះឬអាចដល់២សែនផោនក្នុង១សប្ដាហ៍៕