GIF TROLLSPORT-1

ក្រោយគ្មានឈ្មោះលេង World Cup នៅកាតា Roberto Firmino បង្ហោះសារមួយថា

អ្នកចាត់ការសញ្ជាតិប្រេស៊ីល Tite បានប្រកាសឈ្មោះក្រុមរបស់គាត់កាលពីរសៀលថ្ងៃច័ន្ទ ហើយបង្កការភ្ញាក់ផ្អើលដល់កីឡាករជាច្រើន ស្របពេលនោះដែរ Firmino មិនមានឈ្មោះនោះទេ ទោះបីជាគាត់ចាប់ផ្តើមរដូវកាលនេះបានល្អយ៉ាងណាក៏ដោយ។

ក្នុង ១២ប្រកួត Premier League នៅរដូវកាលនេះ Firmino រកបានគ្រាប់បាល់ គ្រាប់ ខណៈដែលបញ្ជូនបាល់បានចំនួន ដង។ ដែលច្រើនជាង Gabriel Jesus, Gabriel Martinelli, Antony និង Richarlison ដែលទាំងអស់ត្រូវបានជ្រើសរើសទៅលេងនៅកាតា។

បើទោះបីជាគាត់ខូចចិត្តដោយគ្មានឈ្មោះទៅចូលរួមក្នុងការប្រកួត World Cup ក៏ដោយ Firmino បានបង្ហោះនៅលើបណ្តាញសង្គមដើម្បីផ្ញើសារទៅកាន់អ្នកគាំទ្ររបស់គាត់ផងដែរ។

គាត់បានសរសេរថា៖

“ខ្ញុំចង់និយាយថាអរគុណសម្រាប់ការស្រឡាញ់ពីអ្នកទាំងអស់គ្នា។ សំរាប់ប្រកួតបាល់ទាត់ពិភពលោកគឺជាក្តីសុបិនសម្រាប់កីឡាករគ្រប់រូប ក៏ដូចជាខ្ញុំផងដែរ វាមិនមានអ្វីចម្លែកនោះទេ។”

“កាលពីម្សិលមិញអ្វីៗមិនដូចដែលខ្ញុំស្រមៃ ឬសុបិន្ដសម្រាប់ជីវិតរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំអាចសម្លឹងមើលទៅក្រោយ ហើយដឹងគុណចំពោះព្រះ ដែលទ្រង់បានអនុញ្ញាតឲ្យខ្ញុំរស់នៅក្នុងសុបិន្ដនោះ ក៏ដូចជាមនុស្សជាច្រើនផ្សេងទៀត។”

“ខ្ញុំ​ឆ្លៀត​ក្នុងឱកាស​នេះ​ដើម្បីបង្ហាញនូវការ​គោរព និង​អបអរសាទរ​ចំពោះ​អ្នកដែលមានឈ្មោះទាំងអស់។ ខ្ញុំនៅទីនេះដោយមានទំនុកចិត្តថាព្រះជាម្ចាស់ ហើយសង្ឃឹមថាយើងនឹងទទួលជ័យជម្នះ។”

ប្រេស៊ីលគឺជាក្រុមមួយដែលគេរពឹងថាមានលទ្ធភាពខ្ពស់ក្នុងការលើកពាន World Cup ផងដែរ ខណៈដែលពួកគេសម្លឹងរកការឈ្នះពានរង្វាន់ជាលើកទីប្រាំមួយរបស់ពូកគេ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *