Share this post:
លោក Jurgen Klopp បាននិយាយសរសើរទៅលើកូនក្រុមរបស់ខ្លួនថាពិតជាធ្វើបានល្អណាស់ក្នុងការប្រកួតដែលពួកគេយកឈ្នះលើក្រុម Manchester United បានក្នុងលទ្ធផល ៧-០។
នៅយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Liverpool បានលត់ក្រុមបិសាចក្រហម Manchester United ដល់ទៅ ៧-០ ឯណោះក្នុងការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។ ជ័យជម្នះដ៏ធំធេងក្នុងប្រវត្តិសាស្ត្រនេះដែរ បានធ្វើឱ្យអ្នកគាំទ្រ និងលោក Klopp សប្បាយចិត្តមែនទែន។ បើទោះជាមិនទាន់អាចធ្វើឱ្យ Liverpool ចូល Top4 វិញមែន ប៉ុន្តែការឈ្នះនេះគឺពិតជាប្រសើរខ្លាំងមែនទែន។
លោក Klopp និយាយក្រោយចប់ការប្រកួតថា៖ “យើងលេងដល់កម្រិតកំពូលនៅរាត្រីនេះ។ នៅតង់ទី១យើងលេងមិនទាន់សូវល្អ បន្ទាប់មកយើងអាចរកគ្រាប់បាល់ដ៏អស្ចារ្យបាន ជាមួយការបោះដ៏ល្អ និងការបញ្ចប់ទី។ យើងពិតជារីករាយចំពោះជ័យជម្នះនេះ។ វាជា៣ពិន្ទុដ៏សំខាន់ ជាមួយទម្រង់លេងដល់កម្រិតកំពូលពីកីឡាករគ្រប់ៗគ្នា”៕