ក្រោយសោកសៅជាខ្លាំងពេលនេះ Mbappe ដាក់មួយឃ្លាផ្ញើទៅអ្នកគាំទ្រ

ខ្សែប្រយុទ្ធ Kylian Mbappe មានការខកបំណងជាខ្លាំង ក្រោយពីរូបគេរកបានដល់ទៅ៣គ្រាប់នៅវគ្គផ្ដាច់ព្រ័ត្រទល់ក្រុមអាហ្សង់ទីនទៅហើយ ប៉ុន្តែនៅមិនអាចជួយក្រុមលើកពាន World Cup បានទៀត។
ម្ចាស់ស្បែកជើងមាសនៅ Word Cup 2022 នេះ បានបង្ហោះ១ឃ្លាដើម្បីប្រាប់ទៅអ្នកគាំទ្រវិញផងដែរ ក្រោយពីខកបំណងមិនអាចការពារតំណែងជើងឯកបាន។ Mbappe បានសរសេរខ្លីថា “យើងនឹងត្រលប់មកវិញ”។ ដោយនេះសបញ្ជាក់ឱ្យឃើញថា រូបគេនឹងប្រឹងប្រែងបន្ថែមទៀតជាមួយក្រុមជម្រើសជាតិបារាំង ដើម្បីយកឈ្នះក៏ដូចជាលើកពាន World Cup ជាថ្មីនៅឆ្នាំ២០២៦ខាងមុខ។
រំលឹកថាបើទោះជាមិនអាចការពារតំណែងជើងឯកបានមែន ប៉ុន្តែក្រុមជម្រើសជាតិបារាំងត្រលប់ទៅដល់ទឹកដីរបស់ខ្លួនវិញ ទទួលបានការគាំទ្រខ្លាំងមែនទែន។ ដោយមានអ្នកគាំទ្រប្រមាណ៥ម៉ឺននាក់ចេញមកអបអរការជោគជ័យរបស់ជម្រើសជាតិក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នេះ៕