Share this post:
ខ្សែប្រយុទ្ធវ័យ 18ឆ្នាំរបស់ បិសាចក្រហម កីឡាករ Alejandro Garnacho បានច្រានចោលសំណើរបន្ដកុងត្រាចុងក្រោយរបស់ Man Utd ដែលក្លឹបបានផ្ដល់ប្រាក់ពលកម្មចំនួន 20,000 ផោនក្នុងមួយសប្ដាហ៍ដល់រូបគេ។
Garnacho បច្ចុប្បន្នកំពុងទទួលបានប្រាក់ឈ្នួល 7,000 ផោនក្នុងមួយសប្ដាហ៍នៅក្លឹប។ ទោះជាយ៉ាងណាក៏ដោយតួនាទីរបស់កីឡាកររូបនេះនៅក្នុងក្រុមគឺមានសារះសំខាន់ណាស់។ ដោយក្នុង15ប្រកួតនៅរដូវកាលនេះ Garnacho បានបញ្ចូនបាល់អោយមិត្តរូមក្រុមបញ្ចប់ទីចំនួន 5ដង និងស៊ុតបញ្ចូលទីបាន 2គ្រាប់ផងដែរ។
យោងតាមសារព័ត៍មាន Mirror បានអោយដឹងថា Real Madrid និង Juventus កំពុងចាប់អារម្មណ៍លើ Alejadro Garnacho ហើយបានតាមដានស្ថានការណ៍កុងត្រារបស់ខែ្សប្រយុទ្ធវ័យក្មេងរូបនេះ យ៉ាងយកចិត្តទុកដាក់បំផុត។
បញ្ចាក់ផងដែរថាកិច្ចសន្យាបច្ចុប្បន្នរបស់ Garnacho ជាមួយ បិសាចក្រហម នឹងផុតកំណត់នៅខែ មិថុនា ឆាំ្ន 2024 ។
Facebook Comments Box
Post Views: 490