Share this post:
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំខ្លួនសម្រាប់ទទួលសំណើរពីក្លឹបដែលចង់បានខ្សែបម្រើកណ្ដាលរបស់ខ្លួន Casemiro។
យ៉ាងណាមិញ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានផ្លាស់ទៅ Old Trafford ដោយផ្ទេរពី Real Madrid ក្នុងខែសីហា ឆ្នាំ 2022 ហើយគាត់បានបង្ហាញខ្លួនក្នុងយុទ្ធនាការពេញមួយរដូវកាល 2022-2023 ដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់បិសាចក្រហម ដោយបានជួយក្លឹបរបស់ខ្លួនឲ្យបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងតារាង Premier League និងឈ្នះពាន EFL Cup ផងដែរ។
ដោយឡែកនៅរដូវកាលនេះ Casemiro នៅតែរក្សាបាននូវទម្រង់លេងយ៉ាងល្អ ដោយគាត់គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងកីឡាករផ្សេងទៀតនៅក្នុងក្រុម (4 គ្រាប់)។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ មានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប 11 គ្រាប់ និង Assists 7 ដង ក្នុងការបង្ហាញខ្លួន 63 ប្រកួត សម្រាប់បិសាចក្រហម។
យ៉ាងណា នៅពេលនេះយោងតាមរបាយការណ៍ពី 90min បានឲ្យដឹងថា ក្លឹបនៅ Saudi Pro League បានកំណត់គោលដៅរបស់ពួកគេលើខ្សែបម្រើ Casemiro ដែលពួកគេអាចនឹងសាកល្បងដេញថ្លៃលើកីឡាករវ័យ 31 រូបនេះ នៅខែមករាដើមឆ្នាំក្រោយ។ របាយការណ៍នេះបានអះអាងថា ក្លឹបមកពីអារ៉ាប៊ីសាអូឌីតមិនទាន់ទាក់ទងជាផ្លូវការណ៍ជាមួយ Man United នៅឡើយទេ ប៉ុន្តែ Casemiro ហាក់ដូចជាចាប់អារម្មណ៍នឹងជម្រើសនៃការចាកចេញមួយនេះដែរ។
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662