GIF TROLLSPORT-1

ខ្សែ​ប្រយុទ្ធ​ឡើង​ជើង Gakpo ចេញ​មុខ​និយាយ​រឿង​ដំណឹងល្ហិចល្ហៀង​ជាមួយ​ក្លឹប Man Utd

ខ្សែ​ប្រយុទ្ធ​ស្លាប​ហុល្លង់ Cody Gakpo និយាយ​ថា នឹង​ពិចារណា​ បើ​ក្លឹប Manchester United ដាក់​សំណើ​ចង់​បាន​ខ្លួន។

កាល​ពី​ថ្មីៗ​នេះ Gakpo បាន​បង្ហើប​ថា រូបគេមិន​ទាន់​ទទួល​បាន​សំណើរ​ណា​មួយ​ពី​ក្លឹប​បិសាច​ក្រហម Manchester United ឡើយ។ បើ​សិន​ក្លឹប​ស្នើ​មក កីឡាករ​រូប​នេះ​នឹង​ពិចារណា​យ៉ាង​ដិតដល់។ Gakpo បាន​បញ្ជាក់​ទៀត​ថា ក្នុង​អំឡុង​ពេល​រដូវ​កាល​ផ្ទេរ​កីឡាករ​រដូលក្ដៅ​កន្លង​ទៅ​នេះ ខ្លួន​បាន​នឹក​គិត​ដល់​បិសាច​ក្រហម តែ​ក្លឹប​មិន​បាន​ដាក់​សំណើ​ណា​មួយ​មក​ឡើយ។

សារព័ត៌មាន​ធំៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​អំពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ Manchester United ចង់​បាន Gakpo ហើយ​នឹង​ព្យាយាម​ទាក់ទង​ផ្ទេរ​កីឡាករ​នេះ​នៅ​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​នា​ខែ​មករា​ខាង​មុខ​នេះ​ ពី​ក្លឹប PSV

Gakpo លេង​ឲ្យ​ PSV តាំង​ពី​ឆ្នាំ ២០១៨ មកគិត​មក​ទល់​ពេល​នេះ កីឡាករ​នេះ​លេង​ឲ្យ​ក្លឹប​បាន ១០៦ ប្រកួត និង​ស៊ុត​ចូល ៣៦ គ្រាប់។

កីឡាករ​វ័យ ២៣​ឆ្នាំ Gakpo កំពុង​ជួយ​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ក្នុង​ World Cup ហើយ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ កីឡាករ​នេះ​ស៊ុត​ចូល គ្រាប់ ក្នុង​ ប្រកួត World Cup។ប៉ុន្ដែពេលនេះគេបានអស់ឪកាសឡើងទៅវគ្គប​ន្ដហើយ បន្ទាប់ពីចាញ់អាហ្សង់ទីន។

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *