GIF TROLLSPORT-1

ខ្សែប្រយុទ្ធ Kylian Mbappe ថា ខ្លួននឹងចាកចេញពី Paris Saint Germain


ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការបង្ហើបបា្រប់ទៅកាន់ក្លិប Paris Saint Germain ថា រូបគេនឹងចាកចេញ នៅពេលដែលកុងត្រាផុតសុពលភាពនៅឆ្នាំក្រោយ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានកីឡាដ៏ល្បីនៅបារាំង L’Equipe

កីឡាករវ័យ២៤ឆ្នាំ នឹងមិនបន្តកុងត្រារយៈពេល១ឆ្នាំទៀតនៅទឹកដី Parc de Prices នោះទេ ហើយដូច្នេះ ក្លិប Paris Saint Germain មានតែបង្ខំចិត្តលក់រូបគេចេញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ដើម្បីបញ្ជៀសការចេញរបស់កីឡាករដោយគ្មានតម្លៃខ្លួន។

Mbappe កំពុងស្ថិតក្នុងស្ថានភាពដូចកាលពីឆ្នាំមុន ពេលដែលរូបគេត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការផ្លាស់ទៅកាន់ក្លិបអេស្ប៉ាញ Real Madrid ប៉ុន្តែនៅនាទីចុងក្រោយ រូបគេបានសម្រេចចិត្តបន្តរួមរស់ជាមួយក្លិប Paris Saint Germain ទៅវិញ។

កីឡាករអន្តរជាតិបារាំង ដែលបានស៊ុតបញ្ចូលទី ៤១គ្រាប់ ពីការប្រកួត ៤៣លើកគ្រប់កម្មវិធី សម្រាប់ Paris Saint Germain នៅរដូវកាលនេះ នឹងមានសេរីភាពក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនកិច្ចសន្យាជាមួយក្លឹបថ្មីចាប់ពីខែមករា ប្រសិនបើគាត់ស្នាក់នៅទីក្រុងប៉ារីស៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »