GIF TROLLSPORT-1

គ្រូបង្វឹក៣នាក់ ក្លាយជាបេក្ខភាពចុងក្រោយ ប្រជែងពានគ្រូល្អជាងគេប្រចាំឆ្នាំ

គ្រូបង្វឹកចំនួន៣រូប គឺលោក Pep Guardiola, Lionel Scaloni និងលោក Carlo Ancelotti បានក្លាយជាបេក្ខភាពចុងក្រោយ សម្រាប់ប្រជែងពានគ្រូបង្វឹកល្អជាងគេប្រចាំឆ្នាំរបស់ FIFA

Pep Guardiola បានដឹកនាំ Manchester City ការពារជើងឯក Premier League បានសម្រេចកាលពីរដូវកាលមុន ពោលគឺឈ្នះ២ឆ្នាំ ជាប់ៗគ្នា ខណៈដែលលោក Carlo Ancelotti បានដឹកនាំ Real Madrid ឲ្យឈ្នះទាំងពានលីគ La Liga រួមទាំង UEFA Champions League ទៀតផង។

ដោយឡែក សម្រាប់លោក Lionel Scaloni បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន គ្រងតំណែងពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០២២ ក្រោយយកឈ្នះបារាំង ដោយបាល់កាត់សេចក្ដីប៉េណាល់ទី កាលពីខែវិច្ឆិកា កន្លងទៅ។

គ្រូបង្វឹកឆ្នើមទាំង៣ នេះ នឹងត្រូវប្រកាសជ័យលាភីក្នុងពិធី The Best FIFA Football Awards ឆ្នាំ២០២២ នៅថៃ្ងទី២៧ ខែកុម្ភៈ ខាងមុខនេះ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *