គ្រូ Al Nassr កំពុងបញ្ចុះបញ្ចូល Hazard មកលេងជាមួយ Ronaldo

លោក Rudi Garcia គ្រូបង្វឹករបស់ក្រុម Al Nassr កំពុងទាក់ទងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Eden Hazard មករួមក្រុមនៅខែមករាឆ្នាំ២០២៣នេះ ដើម្បីសហការគ្នាជាមួយ Cristiano Ronaldo ។
លោក Garcia ធ្លាប់ធ្វើការជាមួយ Hazard អំឡុងពេលពួកគេនៅក្លឹប Lille ហើយបុរសសញ្ជាតិបារាំងនេះក៏ជាអ្នកជួយជ្រោមជ្រែងកីឡាករបែលហ្សិកឱ្យជោគជ័យមកដល់សព្វថ្ងៃនេះដែរ។ Hazard បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Real Madrid ប៉ុន្តែហាក់មិនជោគជ័យនោះទេ។ គេមិនសូវបានលេងឡើយ ដោយសារបញ្ហារបួសនិងកត្ដាទម្រង់លេងមិនសូវបានល្អផង។ ខណៈដែលកុងត្រាក៏ជិតអស់ទៀត ទើបលោក Garcia មើលឃើញឱកាសនេះចង់បានអតីតកូនក្រុមមករួមក្រុមតែម្ដង។
Al Nassr បានទាក់ទងចរចារឿងនេះរួចហើយ ដោយអាចនឹងចំណាយប្រាក់ដើម្បីទិញយកនៅខែមករាដើមឆ្នាំ២០២៣នេះតែម្ដង ប្រសិនបើ Real Madrid ព្រមលក់ ឬពួកគេអាចនឹងបន្ដរង់ចាំរហូតដល់ចប់រដូវកាលនេះតែម្ដង។ ការយកបាន Cristiano Ronaldo មករួមក្រុម អាចនឹងជាកត្ដាសំខាន់ផងដែរដែលជួយ Al Nassr ទាក់ទងកីឡាករដទៃទៀតបាន៕