Share this post:
ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ ២០ ឆ្នាំកីឡាករ Jude Bellingham ត្រូវបានក្រុមជម្រើសជាតិអង់គ្លេសកោះហៅដើម្បីត្រៀមខ្លួនលេងជាមួយក្រុមម៉ាល់តា និងម៉ាសេដូនៀខាងជើងក្នុងវគ្គជម្រុះចូលរួមព្រឹត្តិការណ៍ EURO 2024។ យ៉ាងណាមិញ ក្រុមជម្រើសជាតិអង់គ្លេសក៏ទទួលបានកៅអីសម្រាប់ចូលរួមរួចផងដែរ ដែលមានន័យថាពួកគេអាចតេស្តសាកល្បងជាមួយនឹងឈុតកីឡាកររបស់ពួកគេក៏ដូចជាក្បួនលេង។
ចំពោះកីឡាករ Jude Bellingham វិញ រូបគេក៏កំពុងតែមានរបួសត្រង់ស្មាបន្ទាប់ពីការប្រកួតទល់នឹងក្រុម Rayo Vallecano កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានធ្វើឱ្យកីឡាករសញ្ជាតិអង់គ្លេសរូបនេះខកខានក្នុងការចូលរួមលេងក្នុងការប្រកួតទល់នឹងក្រុម Braga ក្នុងព្រឹត្តិការណ៍ UEFA Champions League និងការប្រកួតទល់នឹងក្រុម Valencia ក្នុងក្របខណ្ឌ La Liga។
បន្ទាប់ពីការប្រកួតទល់នឹងក្រុម Valencia បញ្ចប់ទៅដោយក្រុមអធិរាជស Real Madrid យកឈ្នះក្នុងលទ្ធផល ៥-១ នោះ លោក Carlo Ancelotti ត្រូវបានសារព័ត៌មានសាកសួរទាក់ទងនឹងស្ថានភាពរបស់កីឡាករ Jude Bellingham ទាក់ទងនឹងការទៅលេងឱ្យក្រុមជម្រើសជាតិ ដោយលោកបានឆ្លើយថា៖
“រូបគេនឹងទៅជួយក្រុមជម្រើសជាតិដើម្បីតាមដានពីស្ថានភាពរបស់រូបគេដូចគ្នា ប៉ុន្តែខ្ញុំរំពឹងថារូបគេនឹងត្រឡប់មកវិញឱ្យបានលឿនផងដែរ។ ប្រសិនបើថ្ងៃនេះរូបគេពុំបានលេងនោះ មានន័យថារូបគេទំនងជាពុំអាចលេងឱ្យក្រុមជម្រើសជាតិអង់គ្លេសដូចគ្នា។ រូបគេត្រូវគោរពតាមវេជ្ជបញ្ជាជាច្រើនដើម្បីធ្វើយ៉ាងណាឱ្យរបួសស្មារបស់រូបគេឆាប់ជាសះស្បើយ និងបន្តលេងក្នុងការប្រកួតជាបន្តបន្ទាប់ទៀត។ បន្ទាប់ពីការសម្រាកដើម្បីលេងឱ្យក្រុមជម្រើសជាតិហើយ ខ្ញុំគិតថារូបគេនឹងលេងវិញបានជាធម្មតា។”
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662