GIF TROLLSPORT-1

ថ្នាក់​ដឹក​នាំ PSG ​មិន​ចង់​ឱ្យ Messi ​លើក​បង្ហាញ​ពាន World Cup ​នៅ​ពេល​ត្រលប់​មក​វិញ​ទេ


​ថ្នាក់​ដឹក​នាំ​ក្លឹប PSG ​មិន​ចង់​ឱ្យ​ខ្សែ​ប្រយុទ្ធ Lionel Messi ​យក​ពាន​រង្វាន់ FIFA World Cup 2022 ​មក​លើក​បង្ហាញ​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន ​Parc des Princes ​នោះ​ទេ។

ជា​គម្រោង Messi ​អាច​នឹង​យក​ពាន World Cup ​មក​លើក​បង្ហាញ​អ្នក​គាំទ្រ​នៅ​ពេល​គេ​ត្រលប់​មក​លេង​ឱ្យ​ក្រុម PSG ​វិញ​នា​ពេល​ខាង​មុខ​នេះ ដើម្បី​បង្ហាញ​ជា​ស្នាដៃ​ដែល​គេ​ទទួល​បាន​។ ​យ៉ាង​ណា​មិញ គម្រោង​នោះ​នៅ​មិន​ទាន់​យល់​ព្រម​ពី​ខាង​ថ្នាក់​ដឹក​នាំ​ក្លឹប PSG ​នោះ​ទេ។ ​ដោយ​ពួកគេ​គិត​ថា Messi ​ជា​អ្នក​យក​ឈ្នះ​លើ​ក្រុម​បារាំង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​ ​បើ​យក​ពាន​មក​លើក​ថែម​ទៀត​នោះ​មើល​ទៅ​មិន​សមរម្យ​នោះ​ទេ បើ​ទោះ​ជា​គេ​ជា​កីឡាករ​របស់​ក្លឹប​នៅ​បារាំង​ក៏​ដោយ។

រំលឹក​ថា Messi ​កំពុង​សម្រាក​នៅ​ប្រទេស​អាហ្សង់ទីន ​ក្រោយ​ពី​ធ្វើ​ពិធី​ដង្ហែរ​ពាន​យ៉ាង​គគ្រើកគគ្រែង​មក ដែល​មាន​ពលរដ្ឋ​ប្រមាណ​ជាង​៤​លាន​នាក់​ចូល​រួម។ ​ប្រធាន​ក្រុម​អាហ្សង់ទីន​រូប​នេះ​ជា​អ្នក​កាន់​ពាន​ហ្សីន​ដែល​មាន​ទម្ងន់​ជាង​៦​គីឡូក្រាម​តាំង​ពី​លើក​ពាន​នៅ​កាតា ​រហូត​មក​ដល់​ការ​ដង្ហែរ​នៅ​អាហ្សង់ទីន។ ​ក្រោយ​ពី​នេះ FIFA ​នឹង​យក​ពាន​ហ្សីន​ទុក​វិញ ​ហើយ​ផ្ដល់​ឱ្យ​អាហ្សង់ទីន​ទុក​ពាន Copy ​ប៉ុណ្ណោះ៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts