Share this post:
ថ្នាក់ដឹកនាំក្លឹប Spurs គ្រោងដកលោក Antonio Conte ចោលនៅអំឡុងពេលសម្រាកប្រកួតអន្ដរជាតិនេះហើយ ក្រោយពីអ្នកចាត់ការរូបនេះនិយាយប៉ះពាល់ដល់ក្លឹបច្រើនខ្លាំងពេក។
មួយរយៈចុងក្រោយនេះ លោក Conte ហាក់ដូចជានិយាយវាយប្រហារច្រើនមែនទែនទៅលើថ្នាក់ដឹកនាំក្លឹប Spurs និងកីឡាករផ្ទាល់តែម្ដង។ ភាគច្រើនប្រកួតដែលមិនទទួលបានលទ្ធផលល្អ លោក Conte ដាក់បន្ទុកទៅលើកីឡាករ ថាពួកគេលេងដោយគ្មានឆន្ទៈចង់ឈ្នះ ឬចង់បានពានរង្វាន់អ្វីឡើយ។ ការគ្មានឆន្ទៈនេះហើយ ទើបបានជា Spurs មិនអាចឈ្នះពានរង្វាន់បានច្រើនឆ្នាំមកហើយ។
សម្ដីខាងលើទាំងអស់នេះហើយ ទើបបានជាធ្វើឱ្យថ្នាក់ដឹកនាំ Spurs មិនពេញចិត្តជាខ្លាំង។ ពួកគេទំនងជាប្រកាសដកលោកចោលតែម្ដងអំឡុងពេលសម្រាកប្រកួតអន្ដរជាតិនេះ។ ខណៈដែលលោកបច្ចុប្បន្នកំពុងសម្រាកជាមួយគ្រួសារទៅហើយនៅប្រទេសអ៊ីតាលីឯណោះ៕