GIF TROLLSPORT-1

ទីបំផុតរកឃើញប្រទេសដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA Euro ២០២៨ ហើយ


យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថា សហព័ន្ធ UEFA បានសម្រេចផ្តល់ដំណែងជាសហម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ UEFA Euro ២០២៨ ទៅកាន់សាធារណរដ្ឋអៀរឡង់ និងបណ្ដាប្រទេសក្នុងចក្រភពអង់គ្លេស។ តាមរយៈការប្រជុំពិភាក្សាដោយគណកម្មាធិការប្រតិបត្តិរបស់ UEFA នៅប្រទេសស្វីស។

ដំបូងឡើយ ប្រទេសតួកគីបានចូលរួមប្រជែងដណ្ដើមកៅអីជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍នេះផងដែរ ប៉ុន្តែប្រទេសតួកគីបានដកខ្លួនចេញពីការប្រជែងមួយនេះ ដោយប្រទេសតួកគីចង់ធ្វើជាសហម្ចាស់ផ្ទះជាមួយប្រទេសអ៉ីតាលីសម្រាប់ព្រឹត្តិការណ៍ UEFA Euro ២០៣២

ប្រទេសទាំង ៥ ដែលជាសហម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ UEFA Euro ២០២៨ រួមមានប្រទេសអង់គ្លេស សាធារណរដ្ឋអៀរឡង់ ប្រទេសវេលស៍ ប្រទេសស្កុតឡែន និងប្រទេសអៀរឡង់ខាងជើងនោះនឹងរៀបចំការប្រកួតក្នុងកីឡដ្ឋានចំនួន ១០។ ក្នុងចំណោមកីឡដ្ឋានទាំង ១០ នោះ ប្រទេសអង់គ្លេសនឹងត្រៀមរបស់ខ្លួនចំនួន ៦ ដើម្បីរៀបចំការប្រកួតរួមមានកីឡដ្ឋាន Wembley កីឡដ្ឋាន Tottenham Hotspur Stadium កីឡដ្ឋាន Etihad កីឡដ្ឋាន St James’ Park កីឡដ្ឋាន Villa Park និងកីឡដ្ឋានថ្មី Bramley-Moore Dock ដែលកំពុងសាងសង់របស់ក្រុម Everton។

បន្ទាប់ពីកីឡដ្ឋាន Wembley ត្រូវបានប្រើប្រាស់សម្រាប់រៀបចំការប្រកួតវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Euro 2020 ហើយរួចមក ពេលនេះកីឡដ្ឋាន Wembley បានទទួលសិទ្ធរៀបចំការប្រកួត UEFA Euro បានពេញមួយកម្មវិធី បន្ទាប់ពីចក្រភពអង់គ្លេសធ្លាប់ធ្វើជាម្ចាស់ផ្ទះជាលើកដំបូងកាលពីឆ្នាំ ១៩៩៦៕

បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts