Share this post:
យប់មិញនេះយើងបានឆ្លងកាត់ពេលវេលាដ៏មានន័យ ពេលវេលាដែលរង់ចាំអស់រយៈពេល ៤ ឆ្នាំ ក្នុងការស្វែងរកម្ចាស់ជើងឯក World Cup សម័យកាលថ្មី ២០២២ ហើយទីបំផុតគឺសម្រេចធ្លាក់ទៅដល់ដៃក្រុមជម្រើសជាតិអាហ្សង់ទីន។ វាគឺជាមោទនភាពសម្រាប់ប្រជាជាតិអាហ្សង់ទីន ក្រោយខកខានតាំងឆ្នាំ ១៩៨៦ រួចវាក៏ជាលើកដំបូងសម្រាប់ Lionel Messi នៅប្រកួតចុងក្រោយមុនការចូលនិវត្តពីជម្រើសជាតិ។
ក្រោយបញ្ចប់ការប្រកួតអាហ្សង់ទីនបានយកឈ្នះ ដោយបាល់កាត់សេចក្តីប៉េណាល់ទី ៤-២ ក្រោយស្មើថែមម៉ោង ១២០ នាទីលទ្ធផល ៣-៣ ទៅលើមាន់គកបារាំង នៅឯទីក្រុង Lusail ប្រទេសកាតា ក្រោមក្រសែភ្នែក អ្នកទស្សនានៅកីឡដ្ឋានផ្ទាល់ជិត ៩ មុឺននាក់ និងអ្នកគាំទ្រតាមប្រព័ន្ធផ្សព្វផ្សាយនានារាប់លាននាក់ផ្សេងទៀតទូទាំងសកលលោក។
សម្រាប់ជ័យជម្នះនេះ ក្រៅតែពីបានឈ្នះពានរង្វាន់ FIFA ក៏ផ្តល់ឲ្យម្ចាស់ជើងឯកអាហ្សង់ទីន នូវទឹកប្រាក់ ៤២ លានដុល្លារ ស្របពេលដែលជើងឯករង គឺមាន់គកបារាំង ចំនួន ៣០ លានដុល្លារ ហើយក្រុមលេខ ៣ ក្រូអាតទទួលបាន ២៧ លាន និង ២៥ លានដុល្លារផ្សេងទៀតសម្រាប់ជម្រើសជាតិម៉ារ៉ុកដែលឈរលេខ ៤៕