Share this post:
ខ្សែប្រយុទ្ធ Lionel Messi បានទិញទូរស័ព្ទ iPhone 24 carat ស្រោបមាសចំនួន៣៥គ្រឿង ដើម្បីចែកឱ្យមិត្តរួមក្រុមនៅជម្រើសជាតិអាហ្សង់ទីន រួមជាមួយបុគ្គលិកធ្វើការនៅទីនោះផងដែរ។
ប្រភពនៅបារាំងបានអះអាងថា Messi កុម្មង់ទូរស័ព្ទធ្វើឡើងជាពិសេសនេះតាំងពីយូរមកហើយ និងទើបទទួលបានកាលពីថ្ងៃទី២៥ខែកុម្ភៈកន្លងទៅនេះ។ iPhone 24 carat ស្រោបមាសនេះនឹងធ្វើឡើងជាពិសេស ដោយមានដាក់ Logo ជម្រើសជាតិអាហ្សង់ទីន ឈ្មោះកីឡាករ និងលេខអាវដែលពួកគេពាក់កាលលេង World Cup 2022 ផងដែរ។ ដោយសរុបទៅ ៣៥គ្រឿង និងគិតជាប្រាក់ជាង២០ម៉ឺនដុល្លារឯណោះ។
Messi មិនមែនជាកីឡាករដំបូងនោះទេ ដែលចំណាយប្រាក់ជាច្រើនទៅលើការទិញកាដូជួនមិត្តរួមក្រុមនេះ។ ដោយកាលពីពេលកន្លងមក Cristiano Ronaldo ក៏ធ្លាប់ទិញ iPhones ប្រមាណ១៥គ្រឿងជូនមិត្តរួមក្រុមកាលនៅ Real Madrid ផងដែរ។ Sergio Aguero កាលចេញពី Man City ក៏មានទិញនាឡិកា និងទូរសព្ទចែកបុគ្គលិកក្កឹបផងដែរ៕