Share this post:
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជូនសម្ភារៈថែទាំ ពេញមួយយន្ដហោះទៅជួយប្រជាពលរដ្ឋនៅប្រទេសទួរគី និងសិរី ដែលរងគ្រោះដោយរញ្ជួយដីកាលពីពេលកន្លងទៅនេះ។
គ្រោះធម្មតារញ្ជួយដីនៅទួរគី និងសិរី បានសម្លាប់មនុស្សប្រមាណជា៥ម៉ឺននាក់ឯណោះ និងរាប់ម៉ឺននាក់ទៀតគ្មានផ្ទះសម្បែងនិងរងរបួសជាដើម។ អង្គការនានាជុំវិញពិភពលោក ក៏ដូចជាមូលនិធិ សប្បុរសជននានាបាននាំគ្នាជួយជាសម្ភារៈ និងប្រាក់កាសជាច្រើនដល់ប្រទេសទួរគី និងសិរី ដើម្បីជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនពីគំនរអគារដែលស្រុតដោយសាររញ្ជួយដី។
ក្នុងនោះ Ronaldo ក្នុងនាមជាកីឡាករបាល់ទាត់ដែលមានតម្លៃពលកម្មខ្ពស់បំផុត និងដើរតួនាទីឯកអគ្គរដ្ឋទូតសម្រាប់កម្មវិធី Save the Children, Unicef និង World Vision ផងនោះ ក៏បានបញ្ជូនជាសម្ភារៈថែទាំនានា ពេញមួយយន្ដហោះឯណោះដើម្បីទៅជួយពលរដ្ឋនៅទួរគី និងសិរី។ ខណៈដែលកន្លងមក កីឡាករវ័យ៣៨ឆ្នាំក៏បានជួយក្នុងយុទ្ធនាការសប្បុរសធម៏នានាជាច្រើនផងដែរ៕