Share this post:
Scott McTominay និង Anthony Martial ស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់ទៅលើក្រុម Everton ធ្វើឲ្យបិសាចក្រហមឈរនៅលេខបួនជាបណ្តោះ អាសន្ន។
ការស៊ុតចំនួន ២១ជើងក្នុងតង់ទីមួយរបស់ Man Utd ក្នុង ៤៥នាទីនៃការប្រកួត Premier League នៅរដូវកាលនេះ ប៉ុន្តែអ្នកចាំទី Jordan Pickford របស់ក្រុម Everton ដែលមានភាពលេចធ្លោ ធ្វើឲ្យ Man Utd រកបានតែមួយគ្រាប់ប៉ុណ្ណោះ។ក្នុងរយៈពេល ៩០នាទី Man United បានខកខានឱកាសធំចំនួន ៧ដង។ Marcus Rashford ត្រូវបានមិត្តរួមក្រុមជម្រើសជាតិអង់គ្លេស Pickford សង្រ្គោះបាល់ម្តងហើយម្តងទៀត មុនពេលប្តូរចេញទៅសម្រាកជាមួយនឹងរបួសក្រលៀន។
លោក Ten Hag អ្នកចាត់ការទូទៅរបស់ Man Utd ចង់ឃើញការបញ្ចប់ក្នុងក្រុមរបស់គាត់កាន់តែប្រសើរជាងនេះ ខណៈដែលពួកគេខិតខំដើម្បីធានាបាន នូវចំណាត់ថ្នាក់កំពូលទាំងបួន ស្របពេលដែលពួកគេកំពុងឆ្ពោះទៅរកពានរង្វាន់ Europa League និង FA Cup ផងដែរ។
គាត់បានប្រាប់ BBC ថា៖
“ពួកយើងត្រូវតែមានប្រសិទ្ធភាពជាងនេះ និងមានភាពឃោរឃៅជាងនេះ ហើយការប្រកួតនេះត្រូវតែបញ្ចប់ត្រឹមតែមួយតង់ តែពួកយើងមិន អាចធ្វើបាននោះទេ។ប៉ុន្តែវានៅតែជាទម្រង់លេងដ៏ល្អ ហើយវានៅតែជាស្នាដៃដ៏ធំមួយសម្រាប់ក្រុម”៕