GIF TROLLSPORT-1

ធ្លាយ​ដំណឹង​មុន​ជាង ១០ ​ថ្ងៃ Ballon d’Or ​លើក​ទី ៨ នឹង​ផ្តល់​ជូន Messi


២០០៩, ២០១០, ២០១១, ២០១២, ២០១៥, ២០១៩, ២០២១ ហើយ​ក៏​រំពឹង​នឹង​កើត​ជា​ថ្មី​ក្នុង​ឆ្នាំ ២០២៣ នា​ចុង​ខែ​តុលា​ខាង​មុខ សម្រាប់​ការ​កាន់​ពាន​ឯកត្តជន Ballon d’Or លើក​ទី ៨ ជូន​ស្តេច​ពពែ​អាហ្សង់ទីន Lionel Messi។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ជា​ច្រើន មុន​រយៈ​ពេល​ពីរ​សប្តាហ៍​នៃ​មហា​ព្រឹត្តិការណ៍​យក្ស​ចូល​មក​ដល់។

ជា​ការ​ពិត ​លទ្ធផល​ប្រកាស​អ្នក​ឈ្នះ​ពាន​ឯកត្តជន​ដ៏​ធំ​ប្រចាំ​ឆ្នាំ Ballon d’Or ដោយ​ស្ថាប័ន France Football ​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៣០ ​តុលា​ខាង​មុខ តែ​ថយ​ក្រោយ​ម្តង​ជា​ពីរ​លើក ​ដំណឹង​លេចធ្លាយ​ព័ត៌មាន​អំពី​អ្នក​ឈ្នះ​ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ជាមុន​ព្រោងព្រាត។

វិល​ទៅ​ថ្ងៃ​ទី ០៩ ​តុលា អ្នក​រាយការណ៍​ព័ត៌មាន​ជនជាតិ​ចិន Bin Yan ដែល​ធ្លាប់​ជា​បុគ្គល​ដំបូង​ចុះ​ផ្សាយ​ត្រូវ អំពី​ការ​ឈ្នះ​ពាន Ballon d’Or លើក​ទី ៧ ក្នុង​ឆ្នាំ ២០២១ របស់ Messi ក៏​ចេញ​មក​អះអាង​ជា​ថ្មី​យ៉ាង​ដូច្នោះ​ថា៖ “Messi នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉ារីស ដើម្បី​ទទួល​របស់​អ្វី​ម្យ៉ាង​ក្នុង​ថ្ងៃ​ទី ៣០ ​តុលា [សំដៅ​ដល់​ពាន Ballon d’Or] ហើយ​បន្ទាប់​មក​នឹង​ធ្វើ​ដំណើរ​មក​ចូលរួម​ជាមួយ​ក្លឹប Inter Miami ក្នុង​ប្រទេស​ចិន នា​ប្រកួត​ទល់​ក្លឹប Chengdu ​កំឡុង​ថ្ងៃ​ទី ០៥ ​វិច្ឆិកា”

បើតាម​ប្រភព​សារព័ត៌មាន​ដ៏​ធំ​របស់​អេស្ប៉ាញ​គឺ Diario SPORT មាន ២ លាន Followers លើ Twitter និង​ត្រូវ​បាន​បង្ហោះ​ជា​ថ្មី​ចែករំលែក​បន្ត​ពី Fabrizio Romano ទំព័រ​ហ្វេសប៊ុក​ផ្លូវការ មាន ១៥ លាន Followers សរសេរ​រៀបរាប់​យ៉ាង​ដូច្នោះ​ថា៖ “Lionel Messi ​បាន​ឈ្នះ​ពាន Ballon d’Or លើក​ទី ៨ ​ក្នុង​អាជីព”។

តែ​បញ្ជាក់​នូវ​ឃ្លា​ចុងក្រោយ ថា​វា​មិនមែន​ជា​ដំណឹង​ផ្លូវការ​នៅ​ឡើយ គ្រាន់​យក​ប្រភព​ដ៏​គួរ​ឲ្យ​ទុកចិត្ត​ពី​កាសែត​អេស្ប៉ាញ​មក​ចែករំលែក​បន្ត​តែ​ប៉ុណ្ណោះ។

សង្កត់​ធ្ងន់​អំពី​សមិទ្ធផល​បុរស​វ័យ ៣៦ ឆ្នាំ​សម្រេច​បានដោយឈ្នះ​ពាន FIFA World Cup របស់​គេ​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​កាល​ពី​ចុង​ឆ្នាំ ២០២២។ ចំណែក​ការ​រក​គ្រាប់​បាល់​ធ្វើ​បាន ២៨ គ្រាប់​និង Assist ២៣ លើក ឈ្នះ​នាម​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត POTM ទទួល​ស្គាល់​ដោយ WhoScored ១៦ លើក ខណៈ​ពិន្ទុ​ជា​មធ្យម​នៅ​ការ​ប្រកួត​ក្នុង​លីគ​កំពូល​ទាំង ៥ បាន ៨,២៨ ពិន្ទុ ហើយ​ជា​មធ្យម​នៅ World Cup បាន ៨,២៥ ពិន្ទុ។

យ៉ាង​ណា​បើ​ក្រឡេក​ទៅ បេក្ខភាព​សង្ឃឹម​ខ្ពស់​ផ្សេង​ទៀត​រួម​មាន Kevin de Bruyne, Karim Benzema, Kylian Mbappe និង Erling Haaland ជា​ដើម។

គួរ​ឲ្យ​ដឹង​ថា បើ​និយាយ​អំពី​ពាក្យ​ថា ស្កប់ស្កល់​នូវ​សមិទ្ធផល​សម្រេច​ក្នុង​អាជីព កីឡាករ​កំពុង​ឈរ​ជើង​ឲ្យ Inter Miami អាច​ថា​គ្រប់គ្រាន់​ហើយ ដ្បិត​មុន​ឈ្នះ World Cup នៅ​ខែ​សីហា​ឆ្នាំ​នេះ លោក​ធ្លាប់​បាន​លើក​ឡើង៖ “ខ្ញុំ​អត់​ដែល​គិត​ថា​ពាន​ឯកត្តជន​សំខាន់​ទេ ក្នុង​ចិត្ត​ធំ​បំផុត​គឺ​ការ​សម្រេច​ពាន​ជា​រួម គ្រាន់​ថា​រាប់​បាន​ខ្ញុំ​សំណាង​ ដែល​អាច​ឈ្នះ​គ្រប់​យ៉ាង​អស់​ហើយ លើកលែង​តែ World Cup ដែល​ខ្ញុំ​ចន្លោះ”។ លុះ​តែ​ដល់ ៤ ខែ​បន្ទាប់​លោក​ក៏​បាន​លើក​ពាន World Cup ផ្អើល​អស់​ពិភព​បាល់ទាត់ ក៏​ក្នុង​អត្ថន័យ​បំពេញ​ពាក្យ ឈ្នះ​គ្រប់​យ៉ាង ទាំង​អស់​ក្នុង​អាជីព៕

បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts