GIF TROLLSPORT-1

បានអាវ​លេខ10​មួយថ្ងៃ នៅ PSG នោះ Messi អស់​ឱកាស​​បានពាកទៅហើយ។


 បានអាវ​លេខ10​មួយថ្ងៃ នៅ PSG នោះ Messi អស់​ឱកាស​​បានពាកទៅហើយ។

​នៅថ្ងៃដ៏កម្រ Messi ត្រូវបានគេផ្តល់អាវលេខ 10 នៅ PSG ​មិននឹកស្មានថាវាជាលើកចុងក្រោយដែរ Messi បានពាក់វា។

នៅព្រឹកព្រលឹមថ្ងៃទី 9 ខែកុម្ភៈ PSG មានដំណើរទៅកាន់ Marseille ក្នុងជុំទី 16 នៃពានរង្វាន់ជាតិបារាំង។ ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​មួយ​នៅ​មុន​ពេល​សំឡេង​កញ្ចែ​បើកឆាក​គឺ​​ជាលេខអាវនៃក្រុមតារា​នៃ​ក្រុម​ក្រៅ​ដី។

នៅក្នុងការប្រកួតនេះ Messi ត្រូវបានគេផ្តល់អាវលេខ 10 ដែលភ្ជាប់ជាមួយឈ្មោះរបស់គាត់ជំនួសឱ្យលេខ 30 ។ លេខអាវនេះដើមឡើយជារបស់ Neymar ប៉ុន្តែកីឡាករប្រេស៊ីលបានផ្តល់ទៅឱ្យMessiដើម្បីបរំលឹកឡើងវិញគូអាវលេខ10-11 ​កាលនៅលេងអោយBarcaក្នុងអាតិត។

មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​លេខ​អាវ​នៅ​ពាក់​កណ្តាល​រដូវ​កាល​នេះ គឺ​ដោយ​សារ​បទ​ប្បញ្ញត្តិ​ដាច់​ដោយ​ឡែក​ពី French Cup។ មិនដូច Ligue 1 ឬ Champions League ទេ នៅទីនេះគ្រប់ក្រុមទាំងអស់ត្រូវលេងជាមួយក្រុមដែលមានលេខអាវចាប់ពីលេខ 1 ដល់លេខ 11។ ដោយសារ Messi ពាក់អាវលេខ 30 គាត់ត្រូវប្តូរទៅលេខតូចជាងមុន ដើម្បីអោយត្រូវនឹងច្បាប់។​

​តាមពិតទៅ នេះមិនមែនជាលើកទីមួយទេ ដែល Messi បានពាក់អាវលេខ 10 នៅ PSG ។ លើកមុន​ដែលគាត់បានពាក់លេខអាវ​លេខនេះគឺនៅក្នុងការប្រកួត French Cup កាលពីរដូវកាលមុនក្នុងខែកុម្ភៈ ឆ្នាំ 2022។

ទោះជាយ៉ាងណាក៏ដោយ នេះមិនបាននាំសំណាងដល់ El Pulga ទេ ពីព្រោះពេលទាំងពីរពាក់អាវលេខ 10 PSG បានចាញ់។ ប៉ះ Nice ក្នុងការស៊ុតបាល់ប៉េណាល់ទីកាលពីរដូវកាលមុន ហើយចាញ់ Marseille 1-2 នៅព្រឹកនេះ។

ជាមួយនឹង PSG បានធ្លាក់ចេញពី French Cup រួចហើយ Messi ក៏គ្មានឱកាសពាក់អាវលេខ 10 ម្តងទៀតនៅរដូវកាលនេះដែរ។ ក្នុងដំណើរទៅលេងនៅ Monaco ក្នុង Ligue 1 ចុងសប្តាហ៍នេះ Leo នឹងត្រលប់មកពាក់អាវលេខ 30 ដូចធម្មតាវិញ។

ទោះជាយ៉ាងណាក៏ដោយ អ្វីៗនៅតែផ្លាស់ប្តូរនាពេលអនាគត ក្នុងករណីដែល PSG បន្តជាមួយ Messi ដោយជោគជ័យ គាត់អាចជាម្ចាស់អាវលេខ 10 ជាផ្លូវការនៅរដូវកាលក្រោយ។

នៅពេលដែល Messi បានចូលរួមជាមួយ PSG ក្នុងខែសីហាឆ្នាំ 2021 Neymar បានស្នើផ្តល់អាវលេខ 10 ទៅ Messiប៉ុន្តែ Leo បានបដិសេធដោយការគោរពចំពោះតារាប្រេស៊ីល។

មានចំណាប់អារម្មណ៏ភ្នាល់បាល់

កំសាន្តសប្បាយ LKO888KH

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts