GIF TROLLSPORT-1

បាន Felix ​មក ពេល​នេះ Chelsea ​ចង់​បញ្ចេញ Aubameyang ​វិញ​ហើយ​

​ក្រុម​តោ​ខៀវ Chelsea ​កំពុង​ចង់​បញ្ចេញ​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ​ចេញ​វិញ​ទៅ​ហើយ បន្ទាប់​ពី​ពួកគេ​សម្រេច​បាន​ការ​ខ្ចី​ជើង​កីឡាករ Joao Felix ​ពី​ក្រុម Atletico Madrid ​

ក្រុម Chelsea ​បាន​សម្រេច​ខ្ចី​ជើង​កីឡាករ Felix ​ពី​ក្រុម AT Madrid ​មក​ហើយ​ក្នុង​តម្លៃ​ខ្លួន​៩​លាន​ផោន​នៅ​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល​នេះ​។ ​ការមក​ដល់​របស់​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​ព័រទុយហ្គាល់​នេះ ​កំពុង​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Potter ​ចង់​លក់​ខ្សែ​ប្រយុទ្ធ​ម្នាក់​ចេញ​វិញ​ហើយ។ ​ម្នាក់​នោះ​គឺ Pierre-Emerick Aubameyang ​ដែល​ពួកគេ​ទើប​តែ​នាំ​យក​មក​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។

អតីត​កីឡាករ Arsenal ​មិន​បាន​បង្ហាញ​ខ្លួន​នោះ​ទេ​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២២​មក ខណៈ​ដែល​វត្ដមាន​របស់ Felix ​នឹង​ធ្វើ​ឱ្យ​គេ​ធានា​បាន​តែ​ម្ដង​ថា​មិន​អាច​មាន​ឱកាស​បាន​លេង​នោះ​ទេ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប Chelsea ​ចង់​លក់​ចេញ​វិញ​នៅ​ខែ​មករា​នេះ។ បច្ចុប្បន្ន​មាន​ដំណឹង​មក​ថា​ក្លឹប​មួយ​ចំនួន​នៅ La Liga ​បាន​ទាក់ទង​ដើម្បី​នាំ​យក​គេ​ទៅ​ហើយ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *