GIF TROLLSPORT-1

បុគ្គលិកពេទ្យ៨នាក់ប្រឈមជាប់ទោស ជុំវិញការស្លាប់របស់លោក Diego Maradona

បុគ្គលិកផ្នែកថែទាំសុខភាពចំនួន ៨នាក់ នឹងត្រូវបន្តកាត់ទោសទាក់ទងនឹងការស្លាប់របស់វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយការធ្វេសប្រហែស។

លោក Maradona ដែលបានជួយអោយអាហ្សង់ទីនឈ្នះជើងឯក FIFA World Cup លើកទីពីរក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៨៦ បានបាត់បង់ជីវិតនៅក្នុងវ័យ ៦០ឆ្នាំ កាលពីខែ វិច្ឆិកា ឆ្នាំ ២០២០។មរណភាពរបស់លោក Maradona ដោយសារតែបេះដូងលែងដំណើរការ បន្ទាប់ពីការវះកាត់ខួរក្បាលប៉ុន្មានថ្ងៃក្រោយ។

បើតាមការរាយការណ៍របស់សារព័ត៌មាននៅអាហ្សង់ទីនឱ្យដឹងថា តុលាការទីក្រុង Buenos Aires បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តី ហើយតុលាបានបន្តតម្កល់ការចោទប្រកាន់រយៈពេលមួយឆ្នាំ ដោយព្រះរាជអាជ្ញាពីបទ ការងារមិនប្រុងប្រយ័ត្ន និងគ្មានប្រសិទ្ធភាពក្នុងការព្យាបាល និងថែទាំលោក Maradona

ដំណើរការនៃការកាត់ក្តី ទំនងធ្វើឡើងនៅក្នុងឆ្នាំ ២០២៣ នេះ ហើយជនជាប់ចោទទាំង ៨នាក់ អាចប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគាពីរយៈពេល ៨ ទៅ ២៥ឆ្នាំ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *