បុរសម្នាក់នេះ អាចនឹងឡើងកាន់តំណែងនៅ Liverpool ប្រសិនបើ Klopp ចេញមែននោះ

គិតត្រឹមពេលនេះ អាចនិយាយបានថា Liverpool កំពុងតែមានរដូវកាលដ៏អាក្រក់បំផុតមួយក្នុងប្រវត្ដិសាស្រ្ដក្លឹប ហើយមតិមួយចំនួនក៏កំពុងកើតជាចម្ងល់ផងដែរ ថាតើអនាគតរបស់លោក Jurgen Klopp គ្រូបង្វឹករបស់ក្លឹប នឹងទៅជាយ៉ាងណា។
បន្ទាប់ពីបរាជ័យ ៣-០ ទៅលើ Wolves កាលពីដើមខែ និងចាញ់ធ្ងន់ករទៅលើ Real Madrid ៥-២ យប់មិញ ធើ្វឲ្យមតិជាច្រើនកំពុងចោទជាសំណួរជុំវិញយុទ្ធសាស្រ្ដរបស់លោក Klopp តើអាចនៅប្រើការបានទៀតដែរឬទេ។
បើយោងតាមកាសែតអេស្ប៉ាញ Todofichajes បានឲ្យដឹងថា Liverpool កំពុងទាក់ទងទៅកាន់ភ្នាក់ងាររបស់អតីតគ្រូ Barcelona លោក Luis Enrique ជុំវិញលទ្ធភាពឡើងកាន់តំណែងជំនួស Klopp ប្រសិនបើអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់នេះ ត្រូវក្លឹបបណ្ដេញចេញ៕