Share this post:
ប្រទេសអាស៊ាន នឹងមានកិច្ចប្រជុំមួយនៅក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន រួមទាំងការបន្តដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2034។
កន្លងមកប្រទេសអាស៊ានទាំង១០ បានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១៩ ដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup 2024 ដែលមានប្រទេសថៃ ជាប្រទេសនាំមុខគេ នឹងត្រូវធ្វើឡើងក្នុងប្រទេសដូចជា៖ ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ឬវៀតណាម ខណ:ប្រទេសផ្សេងទៀតទំនងជានឹងដើរតួនាទីគាំទ្រ។
ស្របពេលប្រទេសអារ៉ាប៊ីសាអូឌីត ក៏ចាប់ផ្តើមដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2034 ក្រោយប្រធាន FIFA លោក Gianni Infantino បានប្រកាសថា៖«ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2034 នឹងផ្តល់អទិភាពខ្ពស់ដល់ប្រទេសដែលមានមូលដ្ឋាននៅទ្វីបអាស៊ី»។
ប្រទេសអារ៉ាប៊ីសាអូឌីត ទទួលការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសអាស៊ានដូចជា ម៉ាឡេស៊ី ទីម័រខាងកើត ឬឡាវ ផងដែរ។ ស្របពេលថ្ងៃផុតកំណត់ ក្នុងការដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2034 ចុងខែតុលា ឆ្នាំ២០២៣ នេះ។
បន្ទាប់ពីនៅក្នុងឆ្នាំ ២០២៦ គឺមានប្រទេសចំនួន៣ រួមគ្នាធ្វើជាសហម្ចាស់ផ្ទះក្នុងនោះ មានដូចជាប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក (ស្ថិតនៅទ្វីបអាមេរិកខាងជើង)។
ដោយឡែកសម្រាប់ឆ្នាំ២០៣០ ខាងមុននេះឃើញថាប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ បានរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2030 (ទ្វីបអឺរ៉ុប) ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយ។
លក្ខខណ្ឌនោះគឺ៣ប្រកួតដំបូងនៅ FIFA World Cup 2030 គឺតម្រូវឱ្យប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ (ទ្វីបអាមេរិកខាងជើង) ធ្វើជាម្ចាស់ផ្ទះសិន ដើម្បីប្រារព្ធខួប ១០០ ឆ្នាំនៃព្រឹត្តិការណ៍ World Cup៕
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662