GIF TROLLSPORT-1
trollsport

Cristiano Ronaldo និយាយលើកសរសើរអំពីកីឡាករ Lionel Messi


ប្រធាន​ក្រុមព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាននិយាយដោយបើកចំហរទាក់ទងនិងទំនាក់ទំនងរវាងគាត់ជាមួយនិងកីឡាករ Lionel Messi ។ ក្នុងនោះ Ronaldo បានប្រាប់ Talk TV តាមរយះលោក Piers Morgan ថា ពិតណាស់ Lionel Messi គឺជាកីឡាករដ៏អស្ចារ្យម្នាក់។

trollsport

ខ្ញុំបានប្រកួតប្រជែងជាមួយនិងគាត់អស់រយះពេល 16 ឆ្នាំមកហើយ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយនិងគាត់។ ទោះបីជាខ្ញុំមិនមែនជាមិត្តភក្តិរបស់គាត់ក៏ដោយ ប៉ុន្តែគាត់ហាក់ដូចជាមិត្តរួមក្រុមរបស់ខ្ញុំអញ្ចឹង! ខ្ញុំពិតជាគោរពគាត់ខ្លាំងណាស់។ គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរនិងចូលរួមការប្រកួត World Cup ជាលើកទី 05 របស់ពួកគេ ហើយម្នាក់ៗសុទ្ធតែចង់ឈ្នះពាននេះរៀងៗខ្លួន។

យ៉ាងណាមិញ ក្នុងអាជីពរបស់ CR7 គាត់ឈ្នះ Ballon Dor បាន 05 លើកមកហើយ ខណះ Messi ឈ្នះបាន 07 ដង។ សម្រាប់ Champions League វិញ Ronaldo ឈ្នះបាន 05 ពាន ចំណែកឯ Messi ឈ្នះបាន 04 ពាន។

trollsport

បើសិនជា មានចំណាប់អារម្មណ៌ ចង់ទាកទងមកកាន់ វេបសាយនេះ អាចឆាត់ចូល ID Telagram : @Trollsportnet

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts