GIF TROLLSPORT-1

ប្រធានក្លិប Real Madrid ជួបជាមួយ Vinicius Junior ដើម្បីលើកទឹកចិត្តការប្រឆាំងការរើសអើងជាតិសាសន៍

ប្រធានក្លិប Real Madrid លោក Florentino Perez បានជួបជាមួយ ខ្សែប្រយុទ្ធ Vinicius Junior ដើម្បីគាំទ្រ និងលើកទឹកចិត្តការប្រឆាំងការរើសអើងជាតិសាសន៍។

កីឡាករប្រេស៊ីលត្រូវបានរងការប៉ះទង្គិចពាក្យសម្តី រវាងក្រុមអ្នកគាំទ្រ Valencia រហូតដល់ស្រក់ទឹកភ្នែកលើទីលាន ហើយថែមទាំងត្រូវរងពិន័យកាតក្រហមទៀតផង។

យ៉ាងណា ក្រោយហេតុការណ៍កើតឡើងប្រធានក្លិប Real Madrid លោក Perez ក៏បានប្រញាប់ធ្វើការណាត់ជួប និងជជែកដោយផ្ទាល់ ដើម្បីបង្ហាញការគាំទ្រលើកទឹកចិត្តដល់កីឡាករខ្លួន។

លោក Perez បានជួបជជែកជាមួយ Vinicius នាទីលានហ្វឹកហាត់ Valdebebas ដើម្បីបង្ហាញការគាំទ្រពេញទំហឹង ឆ្លើយតបនឹងកាយវិការ សកម្មភាពប្រឆាំងដាច់ខាតចំពោះការរើសអើងជាតិសាសន៍។

Vinicius Junior វ័យ ២២ ឆ្នាំ ទើបតែរងពិន័យកាតក្រហមលើកដំបូងក្នុងអាជីព ហើយវាមិនច្បាស់ថា គេត្រូវព្យួរឈ្មោះប៉ុន្មានប្រកួត ឬអាចត្រូវបានក្លិប Real Madrid តវ៉ាយកការលើកលែងនោះទេ ដ្បិតអីជំនួបក្នុងក្របខណ្ឌ La Liga សម្រាប់ Real Madrid នៅសល់ ៣ ប្រកួតទៀត។

ដោយឡែក សម្រាប់ការជេរប្រមាថរើសអើងជាតិសាសន៍ទៅ Vinicius Junior នេះ ត្រូវបានស្ថាប័ន La Liga កំពុងស៊ើបអង្កេត ដើម្បីដាក់ពិន័យចំពោះទង្វើដែលមិនអាចទទួលយកនេះបាន៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *