GIF TROLLSPORT-1
TrollSport

​ប្រធាន​ក្លឹប Chelsea ​ចង់ទិញ Ronaldo ​ពី Man Utd ​នៅ​ខែ​មករា​ខាង​មុខ​នេះ​។


លោក Todd Boehly ​ប្រធាន​ក្លឹប Chelsea ​មាន​បំណង​ចង់​បាន​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​មក​លេង​ឱ្យ​ខ្លួន​ទៀត​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០២៣ ​ក្រោយ​ពី​បរាជ័យ​ម្ដង​ហើយ​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ។

កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ ​លោក Todd ​ចង់​បាន Ronaldo ​មក​រួម​ក្រុម​ម្ដង​ហើយ ប៉ុន្តែ​កាល​នោះ​អ្នក​ចាត់ការ​ក្រុម Thomas Tuchel ​បាន​ច្រាន​ចោល ​មិន​ទទួល​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឡើយ។ ខណៈ​ដែល​ពេល​នេះ Ronaldo ​កំពុង​មាន​បញ្ហា​ជាមួយ​ក្លឹប Man Utd ​ទៀត ​លោក​ប្រធាន​ក្លឹប​រូប​នេះ​នឹក​ឃើញ​គំនិត​យក​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​មក​រួម​ក្រុម​ទៀត​នៅ​ខែ​មករា ​ដែល​ជា​ពេល​សក្ដិសម​បំផុត​ដើម្បី​ទាញ​គេ​ចេញ​ពី​បិសាច​ក្រហម Manchester United ​បាន​។

​សូម​បញ្ជាក់​ថា CR7 ​នា​រដូវ​កាល​នេះ​មិន​សូវ​បាន​លេង​ទេ​ក្រោម​ការ​ដឹTrollSportក​នាំ​របស់​លោក Erik ten Hag ​ដោយ​គេ​ត្រូវ​បម្រុង​ជាប់​រហូត។ ដោយ​ឡែក​ប្រកួត​ចុង​ក្រោយ​នេះ​ទល់​ក្រុម Spurs ​មិន​ព្រម​ប្ដូរ​ចូល ​ហើយ​ដើរ​ចេញ​ពី​ទីលាន​មុន​កំណត់​ទៀត ដែល​ធ្វើ​ឱ្យ​លោក Ten Hag ​ត្រូវ​ដាក់​ពិន័យ​លើ​រូបគេ ​មិន​ឱ្យ​ចូល​លេង​១​ប្រកួត​ទល់​ក្រុម Chelsea។ ​សម្ពាធ ​និង​ការ​មិន​សប្បាយ​ចិត្ដ​នេះ​ហើយ ​អាច​ជា​កត្ដា​ជំរុញ​ឱ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​នេះ​ចាកចេញ​ពី Man Utd ​នៅ​ខែ​មករា​ខាង​មុខ​ហើយ ប្រសិន​បើ​មាន​ក្លឹប​ណា​ទាក់ទង​រូបគាត់នឹង​ទៅ លេងឲ្យក្រុមផ្សេងៗទៀត៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts