GIF TROLLSPORT-1

ប្រធានាធិបតី​បារាំង ​ចង់​ហៅ​កីឡាករ​របួស​ទាំង​អស់​មក​លើក​ទឹក​ចិត្ត​ក្រុម​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

លោក Emmanuel Macron ​ប្រធានាធិបតី​បារាំង ​បាន​កោះ​ហៅ​កីឡាករ​ជម្រើស​ជាតិ​បារាំង​ដែល​របួស​ទាំង​អស់​មក​ទស្សនា​ការ​ប្រកួត World Cup ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កាតា ​រវាង​ក្រុម​បារាំង​និង​អាហ្សង់ទីន។

​Karim Benzema, Paul Pogba ​និង​ N’Golo Kante ​សុទ្ធ​តែ​មិន​មាន​វត្តមាន​នៅ​ក្រុម​ជម្រើស​ជាតិ​បារាំង​នា​ព្រឹត្តិការណ៍ World Cup 2022 ​នេះ​ទេ ​ដោយសារ​តែ​បញ្ហា​របួស។ ​យ៉ាង​ណាមិញ ​បារាំង​បើ​ទោះ​ជា​អត់​កីឡាករ​សំខាន់​ៗ​នេះ​មែន ប៉ុន្តែ​ពួកគេ​នៅ​តែ​ធ្វើ​បាន​ល្អ ​និង​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៅ​ហើយ ដើម្បី​ការពារ​តំណែង​ជើង​ឯក​នេះ​ទល់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០២២​ខាង​មុខ​នេះ។ ជាមួយ​ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ឆ្នាំ​ជាប់​គ្នា​នេះ​ដែរ ​លោក Macron ​ដែល​ជា​ប្រធានាធិបតី​បារាំង​ពិត​ជា​សប្បាយ​ចិត្ត​មែនទែន។ ​

​លោក ​មាន​គម្រោង​កោះ​ហៅ​កីឡាករ​ជម្រើស​ជាតិ​បារាំង​ដែល​អវត្តមាន​ទាំង​អស់​មក​កាតា​ដើម្បី​មើល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។ ​ដោយ​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​បារាំង ​ដើម្បី​ជា​ការ​ជួយ​លើក​ទឹក​ចិត្ត​គ្នា​ក្នុង​ការ​ប៉ះ​ក្រុម​ខ្លាំង​ឡាទីន អាហ្សង់ទីន ​នេះ៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *