ប្រធានាធិបតីបារាំង ចូលខ្លួនដោះស្រាយរឿងសហព័ន្ធបាល់ទាត់បារាំងនិង Zidane

លោក Emmanuel Macron ប្រធានាធិបតីបារាំង បានចូលខ្លួនអន្ដរាគមន៍ទៅលើរឿងសហព័ន្ធបាល់ទាត់បារាំង និងអតីតកីឡាករ Zidane ហើយ ដើម្បីបញ្ចប់បញ្ហាឱ្យបានលឿនបំផុត។
រឿងដំបូងកើតចេញពីលោក Noel Le Graet ដែលបាននិយាយស្ដីមិនសមរម្យទៅលើ Zidane ដែលជាវីរបុរសបាល់ទាត់នៅក្នុងប្រទេសបារាំង។ លោក ថាបើទោះជា Zidane ទូរស័ព្ទមកផ្ទាល់ដើម្បីចង់ដឹកនាំក្រុមបារាំង ក៏លោកមិនព្រមលើកទូរស័ព្ទនោះដែរ។ លោកថា បារាំងមិនដែលទាក់ទងឬចង់បាន Zidane មកដឹកនាំក្រុមអ្វីនោះទេ។ សម្ដីនេះហើយ បានធ្វើឱ្យ Kylian Mbappe ដែលជាខ្សែប្រយុទ្ធបារាំង និងក្លឹប PSG ផ្ទាល់មានប្រតិកម្មជាខ្លាំង។ រហូតដល់ដឹងឮដល់លោក Macron ផងដែរ។
នៅពេលនេះ លោក Macron ហាក់ដូចជាមិនចង់ឱ្យលោក Noel Le Graet បន្ដដឹកនាំសហព័ន្ធកីឡាបាល់ទាត់បារាំងទៀតទេ។ លោកកំពុងចរចាយកលោក Michel Platini មកដឹកនាំក្រុមជំនួសលោក Le Graet ហើយ។ ដោយនេះសបញ្ជាក់ឱ្យឃើញថាសូម្បីលោក Macron ក៏គិតថាសម្ដីរបស់ប្រធានសហព័ន្ធបាល់ទាត់បារាំងទៅលើលោក Zidane មិនសមរម្យនិងមិនផ្ដល់តម្លៃដល់វីរបុរសបាល់ទាត់ម្នាក់នេះដែរ៕