GIF TROLLSPORT-1

ប្រធាន FIFA ផ្តល់ជម្រើសចំនួន៣សម្រាប់ប្រឆាំងការរើសអើងជាតិសាសន៍ក្នុងការប្រកួតបាល់ទាត់


ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានអំពាវនាវឱ្យមានការចោទប្រកាន់បទព្រហ្មទណ្ឌ ចំពោះអ្នកដែលប្រព្រឹត្តិទង្វើរើសអើងជាតិសាសន៍នៅក្នុងកីឡដ្ឋានបាល់ទាត់។

ជំនួបក្របខណ្ឌ La Liga រវាង Real Madrid ទល់នឹង Valencia បានបង្កភាពភ្ញាក់ផ្អើល បន្ទាប់ពីខ្សែប្រយុទ្ធ Vinicius Junior ទទួលរងការរើសអើងជាតិសាសន៍ដ៏អាក្រក់ពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។

ក្រោយរងទង្វើមិនគប្បី កីឡាករប្រេស៊ីល បានចេញសេចក្តីថ្លែងការណ៍ដ៏រំជួលចិត្ត អំពាវនាវឱ្យមានការចាត់វិធានការ ខណៈកីឡាកររួមអាជីពជាច្រើនបានបង្ហាញការគាំទ្រ Vinicius Jr
យ៉ាងណា ជាមួយនឹងសេចក្តីថ្លែងការណ៍របស់លោក Gianni Infantino សហព័ន្ធបាល់ទាត់ពិភពលោក បានរំលឹកឡើងវិញនូវដំណើរការ ៣ជំហានដ៏សំខាន់របស់ខ្លួន ដើម្បីបញ្ឈប់ទង្វើគួរឱ្យស្អប់ខ្ពើមនេះ។

៣ជំហានដ៏សំខាន់ ដើម្បីបង្ក្រាប់ការរើសអើងជាតិសាសន៍ នៅគ្រប់កម្រិតនៃកីឡាបាល់ទាត់មានដូចជាទី១ កីឡាករអាចបញ្ឈប់ការប្រកួត ទី២ កីឡាករចាកចេញពីទីលាន បើការរើសអើងនៅតែបន្ត ហើយទី៣ បើករណីការរើសអើងនៅតែបន្ត ការប្រកួតនឹងត្រូវបញ្ឈប់ ហើយ៣ពិន្ទុនឹងទៅផ្តល់ដល់ក្រុមគូប្រកួត។ ទាំងនេះ គឺជាច្បាប់ដែលគួរអនុវត្តនៅគ្រប់ប្រទេស និងគ្រប់លីគនៅជុំវិញពិភពលោក។

បន្ថែមពីនេះ សេចក្តីថ្លែងការណ៍របស់លោក Infantino បានសរសេរថា អ្នករើសអើងជាតិសាសន៍ គួរតែត្រូវបានហាមឃាត់អស់មួយជីវិតពីការចូលក្នុងកីឡដ្ឋានបាល់ទាត់ទូទាំងពិភពលោក ហើយពួកគេគួរតែប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ព្រោះវាគឺជាឧក្រិដ្ឋកម្ម៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts