GIF TROLLSPORT-1

ប្រេស៊ីល ​ក៏​ចាប់​អារម្មណ៍​លោក Zidane ​ទៅ​ដឹក​នាំ​ជម្រើស​ជាតិ​របស់ខ្លួន


​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​ក៏​មាន​ចំណាប់​អារម្មណ៍​ចង់​បាន​លោក Zidane ​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​ផង​ដែរ ​បន្ទាប់​ពី​លោក Tite ​ចាកចេញ​ពី​តំណែង​។

​លោក Tite ​បាន​ចាកចេញ​ពី​តំណែង​គ្រូ​បង្វឹក​តែ​ម្ដង បន្ទាប់​ពី​ប្រេស៊ីល​ធ្លាក់​ពី World Cup ​នៅ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ដោយ​ចាញ់​ក្រូអាត​នៅ​វគ្គ​ប៉េណាល់ទី។ ​ក្រោយ​ពី​គ្រូ​បង្វឹក​រូប​នេះ​ចាកចេញ​ទៅ ​ប្រេស៊ីល​កំពុង​ស្វែង​រក​គ្រូ​បង្វឹក​ថ្មី​មក​ទៀត​ហើយ ​ដើម្បី​ឱ្យ​បាន​មុន​ឆ្នាំ​២០២៣​ខាង​មុខ​ត្រៀម​លេង​ពាន​រង្វាន់​ផ្សេង​ៗ​ទៀត។ ​ដោយ​ក្នុង​នោះ ​ប្រភព​នៅ​បារាំង​អះអាង​ថា Zidane ​ក៏​ជា​បេក្ខភាព​មួយ​រូប​អាច​នឹង​ទៅ​ដឹក​នាំ​ប្រេស៊ីល​ផង​ដែរ។

​កន្លង​ទៅ​ប្រេស៊ីល​មាន​ដំណឹង​ថា​ចង់​បាន​លោក Jose Mourinho ​ទៅ​ដឹក​នាំ​ក្រុម​ដែរ ប៉ុន្តែ​ពួកគេ​ទំនង​ជា​ពិបាក​ប្រជែង​ជាមួយ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បន្ដិច ព្រោះ​នេះ​ជា​ប្រទេស​ដើម​កំណើត​របស់ Jose ​ផ្ទាល់។ យ៉ាងណាមិញ ​Zidane ​វិញ​អាច​ទំនង​ជាង ព្រោះ​ការ​ចង់​ដឹក​នាំ​បារាំង​ទំនង​ជា​មិន​អាច​ទេ ​ក្រោយ​ពី​លោក Didier ​មិន​ចាកចេញ​ពី​តំណែង​គ្រូ​បង្វឹក​នា​ពេល​នេះ​ឡើយ។ ​ដូច្នេះ​ហើយ ​នេះ​ជា​ឱកាស​សម្រាប់​ប្រេស៊ីល​ក្នុង​ការ​នាំ​យក​គ្រូ​បង្វឹក​វ័យ​ក្មេង​រូប​នេះ​ហើយ៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »