ប្រេស៊ីល ចង់បានលោក Jose Mourinho មកដឹកនាំក្រុម

សហព័ន្ធបាល់ទាត់ប្រេស៊ីលកំពុងតាមដាននិងស្វែងរកគ្រូបង្វឹកម្នាក់មកដឹកនាំក្រុមជម្រើសជាតិរបស់ពួកគេ ហើយក្នុងនោះលោក Jose Mourinho ក៏ជាជម្រើសមួយផងដែរ។
ក្រោយពីបរាជ័យនៅ World Cup 2022 នេះមក លោក Tite បានចុះចេញពីតំណែងគ្រូបង្វឹកប្រេស៊ីលភ្លាមៗផងដែរ។ រហូតមកដល់ពេលនេះ ពួកគេនៅមិនទាន់រកបានគ្រូបង្វឹកថ្មីនៅឡើយទេ ស្របពេលកន្លងទៅមានដំណឹងថាបានទាក់ទងលោក Carlo Ancelotti ប៉ុន្តែក៏ត្រូវបដិសេធទៅហើយ។ នៅពេលនេះក៏មានដំណឹងថាប្រេស៊ីលកំពុងទាក់ទងទៅលោក Jose Mourinho វិញម្ដង ដែលកំពុងដឹកនាំក្រុម Roma នៅលីគកំពូលអ៊ីតាលី។
អ្នកចាត់ការល្បីឈ្មោះរូបនេះក៏មានដំណឹងថាជម្រើសជាតិព័រទុយហ្គាល់ចាប់អារម្មណ៍លើខ្លួនផងដែរ ក្រោយពីលោក Santos ចុះចេញពីតំណែងដូចគ្នា។ យ៉ាងណាមិញ គ្រូបង្វឹកដែលពោរពេញដោយល្បិចកលក្នុងការប្រកួតរូបនេះនៅមិនទាន់សម្រេចចិត្តថានឹងបន្ដទៅដឹកនាំជម្រើសជាតិមួយណា ឬបន្ដដឹកនាំក្រុម Roma ទៀតនោះទេ៕