GIF TROLLSPORT-1

ប្រេស៊ីល នឹងបាត់បង់កីឡាករពីរនាក់សម្រាប់ការប្រកួតនៅរាត្រីនេះ


គ្រូ ពេទ្យ ក្រុម របស់ ប្រេស៊ីល បាន បញ្ជាក់ថា Neymar នឹងមិនអាចបង្ហាញខ្លួនក្នុងការប្រកួតចំនួនពីរប្រកួតបន្ទាប់ របស់ ប្រេស៊ីល បន្ទាប់ ពី មាន របួស សរសៃ ពួរ នៅកជើង ខាងស្តាំ ។

ដោយឡែក ខ្សែការពារស្តាំ Danilo ក៏មានរបួសកជើងផងដែរ ដែលធ្វើឱ្យកីឡាករទាំងពីរនាក់ នឹងត្រូវអវត្តមានសម្រាប់ការប្រកួតរវាងប្រេស៊ីល ទល់នឹងស្វីស នៅថ្ងៃទី 28 ខែវិច្ឆិកា ការប្រកួតទល់នឹងកាម៉េរូន នឹងធ្វើនៅថ្ងៃទី 2 ឈានចូលថ្ងៃទី 3 ខែធ្នូ ចាប់ពីម៉ោង 02:00 នាទីរំលងអធ្រាត្រ។

Neymar វ័យ 30 ឆ្នាំ ត្រូវបានប្ដូរចេញនៅនាទីទី 80 នៃជ័យជម្នះ 2-0 លើក្រុមស៊ែប កាលពីប្រកួតបើកឆាកពូល G បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយកីឡាករ Nikola Milenkovic

Neymar អង្គុយ បិទ មុខ ពេល ទទួល ការ ព្យាបាល ហើយ រូបភាព បង្ហាញ ថា កជើង ស្តាំ របស់ គេ ហើមយ៉ាងខ្លាំង។ កីឡាកររូបនេះ បានពណ៌នារបួសនេះថា៖ “នេះគឺជាគ្រាដ៏លំបាកបំផុតក្នុងអាជីពរបស់ខ្ញុំ”៕

 

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts