Share this post:
បើតាមសារព័ត៌មាន AS ចុះផ្សាយ គណៈគ្រប់គ្រងស្ថាប័នកីឡាកាសខាងលើ បានរៀបចំសំណើអញ្ជើញ Ronaldo មកបង្ហាញខ្លួនជាលើកដំបូងនៅលើសង្វៀន នៃកម្មវិធី Crown Jewel ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី ០៤ វិច្ឆិកា ឆ្នាំ ២០២៣ខាងមុខ។
លើសតែប្រជាប្រិយភាពលើទីលានបាល់ទាត់ បើរាប់ជារួម កេរ្តិ៍ឈ្មោះរបស់ Cristiano Ronaldo ក៏បន្តសាយភាយទៅពិភពខាងក្រៅកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នេះមិនបាច់និយាយឯណាឆ្ងាយ មើលតែតួលេខ Follower លើ Instagram គឺជាបុគ្គលល្បីល្បាញដាច់គេក្នុងលោក។
ដោយសារហេតុផលចម្បងនេះ ទើបបណ្តាក្រុមហ៊ុន បណ្តាវិនិយោគិននានាលើឆាកអន្តរជាតិតែងតែរិះរកវិធីផ្សព្វផ្សាយអ្វីមួយ តាមរយៈការទាញប្រយោជន៍ពីវត្តមានតារាបាល់ទាត់ចាស់វស្សា វ័យ ៣៨ ឆ្នាំ។ ងាកមកសង្វៀនកីឡាកាស WWE របស់សហរដ្ឋអាមេរិក ក៏ផ្ទុះដំណឹងគួរឲ្យចាប់អារម្មណ៍ ថាកំពុងដាក់សំណើអញ្ជើញ CR7 មកលើសង្វៀនក្នុងនាមជាភ្ញៀវកិត្តិយស តែមិនហោះទៅឯណាឆ្ងាយ គឺជិតបង្កើយក្នុងទឹកដីមជ្ឈិមបូព៌ា ជាទ្រនំលោកកំពុងឈរជើងនោះឯង។
ប្រសិនណាជាកីឡាករព័រទុយហ្គាល់យល់ព្រម នោះខាង WWE នឹងរៀបចំឲ្យជួប បង្ហាញខ្លួនព្រមគ្នាក្នុងពេលវេលាតែមួយ ជាមួយនឹង Legend របស់ពួកគេ គឺ John Cena ដែលជាអ្នកចូលរួមផ្សព្វផ្សាយកម្មវិធីខាងលើដូចគ្នា។
ទៅមើលអ្នកកីឡាកាសវ័យ ៤៦ ឆ្នាំ ក៏ធ្លាប់បានលើកឡើងប្រាប់ BBC យ៉ាងដូច្នោះថា៖ “បើឲ្យខ្ញុំចុចឈ្មោះកីឡាករបាល់ទាត់ល្បី ខ្ញុំនឹងចាប់ផ្តើមដោយឈ្មោះ Cristiano Ronaldo ហើយក៏បញ្ចប់ទៅវិញដោយ Cristiano Ronaldo ដូចគ្នា គឺមានតែប៉ុណ្ណឹងឯង”។
និយាយអំពីតម្លៃខ្លួន មិនទាន់មានការបញ្ជាក់ ឬបង្ហើបគួរឲ្យទុកចិត្តចេញពីប្រភពខាងណាមួយទេ តែតាមការព្យាករណ៍ដោយធៀបនឹងបុគ្គលក្រៅវិស័យ WWE ដូចគ្នា ជាក់ស្តែងកន្លងមក Logan Paul ជា YouTuber ល្បីឈ្មោះមួយរូបរបស់អាមេរិក ត្រឹមការបង្ហាញខ្លួននៅកម្មវិធី Wrestlemania 39 កាលនោះគេទទួលបានជិត ៥ លានដុល្លារ។ អ៊ីចឹងតួលេខប្រហាក់ប្រហែលគឺអាចសន្មតបានថា ត្រឹមការបង្ហាញខ្លួនថ្ងៃនោះ ក៏ស្តេចពពែព័រទុយហ្គាល់ រកបានយ៉ាងតូច ៥ លាន ឬអាចខ្ពស់ជាងនោះកប់ពពក ចូលជិត ១០ លានដុល្លារក៏អាចទៅរួច។
យ៉ាងណាមកទល់ពេលចុងក្រោយ មិនទាន់មានការសម្រេចចិត្តផ្លូវការ ថាខាងសាមីខ្លួន Ronaldo យល់ព្រមឬអត់ទេ ដោយវាទំនងកំពុងស្ថិតក្នុងពេលវេលាចរចា តែគេជឿថា វាអាចមានភាគរយខ្ពស់ដែលលោកឆ្លើយ “Yes” ត្រង់កន្លងមក ក៏អតីតសមាជិក Man United ធ្លាប់ចូលរួមទស្សនាកម្មវិធីក្រៅវិស័យបាល់ទាត់ ដូចការប្រកួតលើសង្វៀនប្រដាល់ រវាង Jake Paul និង Tommy Fury កាលពីខែកុម្ភៈម្តងផងដែរ។ ចំណុចមួយទៀត ដូចគ្នានឹងជើងមុន គឺប្រកួតនេះ មិនទាមទារឲ្យលោកចំណាយពេលច្រើនលើការធ្វើដំណើរ ពោលនៅអារ៉ាប៊ីសាអូឌីតផ្ទាល់តែម្តង អ៊ីចឹងបើទាក់ទងនឹងផែនការណ៍លើកកម្ពស់ទេសចរណ៍ក្នុងប្រទេសផង ខាងរដ្ឋាភិបាលថាមិនត្រូវអាចចូលរួមជួយជំរុញទឹកចិត្ត Ronaldo បន្ថែមទៀតក៏មាន។
រំឭកឲ្យបងប្អូនបានដឹង បើ Ronaldo ប្រកាសចូលរួម នោះមិនជារឿងថ្មីទេ សម្រាប់បាល់ទាត់ផ្សារភ្ជាប់ទៅកីឡាកាស ត្រង់កន្លងមកក៏ធ្លាប់មានអតីតមិត្តរួមក្លឹប Wayne Rooney ចូលរួមកាលនៅកម្មវិធី WWE Raw ឆ្នាំ ២០១៥។ ដូចគ្នានឹងអតីតខ្សែប្រយុទ្ធក្លឹប Norwich លោក Grant Holt អតីតខ្សែប្រយុទ្ធក្លឹប Wycombe Wanderers លោក Adebayo Akinfenwa និងអតីតអ្នកចាំទីអាល្លឺម៉ង់ Tim Wiese សុទ្ធសឹងធ្លាប់បង្ហាញវត្តមានលើឆាក WWE៕
បើសិនជាលោកអ្នកមានចំណាប់អារម្មណ៌ចង់ធ្វើការភ្នាល់កីឡា នឹងហ្គេមកាសុីណូដែលមានទំនុកចិត្តខ្ពស់អាចធ្វើការទាក់ទងបើកអាខោនបានតាមរយះ៖
👉Telegram << https://t.me/lkobetvip >>
👉Messager << http://m.me/lkobetkh >>
📲ពត៍មានបន្ថែម : 097 8888 662