Share this post:
បន្ទាប់ពីជម្រុះ កើតលទ្ធផលឈ្នះចាញ់ជាហូរហែអស់រយៈពេល ១០ ថ្ងៃ ទីបំផុតយើងក៏សម្រេចរកឃើញជម្រើសជាតិទាំង ១៦ ដែលអាចឆ្លងផុតវគ្គចែកពូល ហើយត្រូវរៀបចំការប្រកួតចាប់ពីយប់នេះតទៅ ៖
ហូឡង់ ត្រូវប៉ះ សហរដ្ឋអាមេរិក នាវេលាម៉ោង ១០:០០ យប់ថ្ងៃសៅរ៍ ទី ០៣ ធ្នូ
អាហ្សង់ទីន ត្រូវប៉ះ អូស្រ្តាលី នាវេលាម៉ោង ០២:០០ ទាបភ្លឺថ្ងៃអាទិត្យ ទី ០៤ ធ្នូ
បារាំង ត្រូវប៉ះ ប៉ូឡូញ នាវេលាម៉ោង ១០:០០ យប់ថ្ងៃអាទិត្យ ទី ០៤ ធ្នូ
អង់គ្លេស ត្រូវប៉ះ សេណេហ្គាល់ នាវេលាម៉ោង ០២:០០ ទាបភ្លឺថ្ងៃចន្ទ ទី ០៥ ធ្នូ
ជប៉ុន ត្រូវប៉ះ ក្រូអាត នាវេលាម៉ោង ១០:០០ យប់ថ្ងៃចន្ទ ទី ០៥ ធ្នូ
ប្រេស៊ីល ត្រូវប៉ះ កូរ៉េខាងត្បូង នាវេលាម៉ោង ០២:០០ នាទីទាបភ្លឺថ្ងៃអង្គារ ទី ០៦ ធ្នូ
ម៉ារ៉ុក ត្រូវប៉ះ អេស្ប៉ាញ នាវេលាម៉ោង ១០:០០ នាទីយប់ថ្ងៃអង្គារ ទី ០៦ ធ្នូ
ព័រទុយហ្គាល់ ត្រូវប៉ះ ស្វីស នាវេលាម៉ោង ០២:០០ នាទីទាបភ្លឺថ្ងៃពុធ ទី ០៧ ធ្នូ
ការប្រកួតចាប់ពីវគ្គនេះទៅ គឺប្រកួតមួយជើងយកចាញ់ឈ្នះ ហើយបើស្មើ ៩០ នាទី គឺនឹងមានការបន្ថែមម៉ោង ១៥ នាទីពីរដង មុនឈានដល់ការស៊ុតប៉េណាល់ទី។ អ្នកគាំទ្ររាប់លាននាក់ទូទាំងសកលលោក នឹងរីករាយសាទរជាមួយគ្នា នៅរយៈពេលជាងពីរសប្តាហ៍ទៀត មុនឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រកឃើញម្ចាស់ជើងឯក World Cup ២០២២ នៅប្រទេសកាតារ នាវេលាម៉ោង ១០:០០ នាទីយប់ ថ្ងៃអាទិត្យ ទី ១៨ ធ្នូ ជាមួយនឹងប្រាក់រង្វាន់ ៤២ លានដុល្លារ ខណៈជើងឯករង ទទួលបាន ៣០ លានដុល្លារ នេះមិនទាន់បូកបញ្ចូលនូវប្រាក់ឧបត្ថម្ភផ្សេងៗទៀតពី Sponsor ក៏ដូចជាសមាគមបាល់ទាត់តំណាងប្រទេសនោះ៕