Share this post:
ការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា កាន់តែកៀកចូលមកដល់មែនទែនហើយ ពោលគឺបើកឆាកប្រកួតនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២នេះហើយ។
ព្រឹត្តិការណ៍៤ឆ្នាំមានម្ដងនេះដែរ នឹងមានការចូលរួមពីបណ្ដាប្រទេស៣២ក្រុមមកពីបណ្ដាទ្វីបទាំងអស់នៅទូទាំងពិភពលោកនេះ។ ដោយសារតែវាជាការប្រកួតបាល់ទាត់ធំបំផុតនេះហើយ ទើបប្រាក់រង្វាន់ក្រុមដែលនឹងឈ្នះក៏បានកើនឡើងជារាល់ដងផងដែរ។ ជាក់ស្ដែងនៅឆ្នាំ២០១៨កន្លងទៅ ដែលបារាំងជាម្ចាស់ជើងឯកនោះទទួលបានដល់ទៅ៣៨លានដុល្លារឯណោះ។
ដោយឡែកនៅឆ្នាំ២០២២នេះវិញ ប្រាក់រង្វាន់ក៏បានកើនឡើងបន្ដិចផងដែរ។ ខាងក្រោមនេះជាប្រាក់រង្វាន់សរុបដែលនឹងទទួលបានក្នុងការប្រកួត៖
. ក្រុមឈ្នះជើងឯក ទទួលបាន៤២លានដុល្លារ
. ក្រុមឈ្នះជើងឯករង ទទួលបាន ៣០លានដុល្លារ
. ក្រុមលេខ៣ ទទួលបាន២៧លានដុល្លារ
. ក្រុមលេខ៤ ទទួលបាន២៥លានដុល្លារ
. ក្រុមស្ថិតនៅចំណាត់ថ្នាក់ពីលេខ៥ដល់លេខ៨ ទទួលបាន១៧លានដុល្លារក្នុង១ក្រុម
. ក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៩ដល់លេខ១៦ ទទួលបាន១៣លានដុល្លារក្នុង១ក្រុម
. ក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ១៧ដល់៣២ទទួលបាន៩លានដុល្លារក្នុង១ក្រុម
ដោយឡែកកីឡាករដែលមានវត្ដមានចូលរួមប្រកួតតំណាងប្រទេសនីមួយៗក៏ទទួលបានប្រាក់លើកទឹកចិត្តថែមទៀតពី FIFA ហើយបណ្ដាក្លឹបដែលយល់ព្រមឱ្យកីឡាករមកលេងក៏ទទួលបានប្រាក់ដូចគ្នា។ ជារួមទៅ FIFA បានចំណាយប្រាក់រហូតដល់ ១,៧ពាន់លានដុល្លារឯណោះដើម្បីរៀបចំការប្រកួតនេះឡើង។ តែសម្រាប់ចំណួលវិញនៅឆ្នាំ២០២២នេះ បានប្រមាណជា ៤,៧ពាន់លានដុល្លារឯណោះ៕