ពេលណា Haaland អាចត្រលប់មកជួយ Man City វិញ

ខ្សែប្រយុទ្ធ Erling Haaland នឹងមកជួយ Manchester City វិញ ពេលប្រកួត Premier Leagueជាមួយ Southampton នៅចុងសប្ដាហ៍ខាងមុខ។
Haaland បានរងរបួសភ្លៅក្នុងអំឡុងពេលលេងបាល់អន្តរជាតិកាលពីពេលថ្មីៗនេះ។ របួសនេះ បានធ្វើឲ្យកីឡាករន័រវែសអវត្តមានក្នុងប្រកួតរវាង Man City និង Liverpool កាលពីថ្ងៃសៅរ៍កន្លងទៅ។
ទោះជាយ៉ាងណា យោងតាមអ្នកចាត់ការ Man City លោក Pep Guardiola បានឲ្យដឹងថា Haaland នឹងអាចមកជួយក្លឹបពេលប៉ះជាមួយ Southampton នាចុងសប្ដាហ៍នេះ បន្ទាប់ពីសះស្បើយពីរបួស។
គិតមកទល់ពេលនេះ Haaland ចូលលេងសរុប ៣៧ ប្រកួតឲ្យ Man City ហើយស៊ុតចូល ៤២ គ្រាប់៕