GIF TROLLSPORT-1

Conte ថាគាត់នឹងចាកចេញពី Tottenham ក្រោយចប់នៃរដូវកាលនេះ ប្រសិនបើអ្នកគាំទ្រនៅតែបន្តស្រែកចំអកកីឡាករខ្លួនឯង

ពោរពេញដោយកំហឹង លោក Antonio Conte បានឆ្លើយតបទៅអ្នកគាំទ្រ Spurs ដែលបានស្រែកចំអកកូនក្រុមរបស់គាត់នៅតង់ទីមួយ អំឡុងពេលពួកគេចាញ់ Liverpool ២-១ ក្នុងដីខ្លួន។

អ្នកចាត់ការសញ្ជាតិ​អ៊ីតាលី​ដែលកំពុង​រំជួល​ចិត្ត​បាន​ប្រាប់​ថា ​គាត់​អាចនឹង​ដើរ​ចេញ​ពីក្លឹបមាន់ខ្នាយមាសនៅ​ពេល​កុងត្រា​របស់​គាត់​ផុត​កំណត់​នៅ​ចុង​រដូវ​កាល​នេះ ប្រសិន​បើ​អ្នកគាំទ្រមិនរក្សាជំហរនៅ​ពីក្រោយ​កីឡាករ​របស់​គាត់។

គាត់បាននិយាយថា៖

“ខ្ញុំគិតថា ពួកយើងត្រូវតែបង្ហាញការគោរពដ៏ខ្ពង់ខ្ពស់នៅគ្រប់ពេលវេលាសម្រាប់អ្នកគាំទ្ររបស់យើងដែលបានទិញសំបុត្រចូលទស្សនា។”

“ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំថាតើខ្ញុំខកចិត្តទេនៅថ្ងៃនេះ? ខ្ញុំត្រូវតែឆ្លើយថាខ្ញុំពិតជាខកចិត្តណាស់ ព្រោះវាជាការសំខាន់ដែលត្រូវនិយាយការពិត។”

“រយៈពេលមួយឆ្នាំនេះ ពួកយើងបានធ្វើបានល្អប្រសើរជាងមុនជាច្រើន ប៉ុន្តែប្រសិនបើនរណាម្នាក់គិតថាយើងត្រៀមខ្លួនរួចរាល់ដើម្បីឈ្នះពានរង្វាន់ ខ្ញុំត្រូវតែប្រាប់អ្នកវិញថា វាពិតជាលំបាកណាស់។”

“ពួកយើងនៅឆ្ងាយពីក្រុមដែលធ្លាប់ឈ្នះពានខ្លាំងណាស់។”

“ដូច្នេះ​អ្នក​រាល់​គ្នា​ត្រូវ​យល់​ពី​តម្រូវ​ការនៃ​ពេល​វេលា និង​ការ​អត់ធ្មត់ បើ​មិន​ដូច្នោះ​ទេ យើង​អាច​បាត់​បង់​ភាព​រីករាយ​ដែល​ជាកត្តាជម្រុញរបស់​ខ្ញុំ។”

“ដូច្នោះយើងត្រូវផ្ដល់ពេលវេលាការជឿជាក់ លើកីឡាកររបស់យើង ត្រូវលើកទឹកចិត្តដើម្បីផ្ដល់នៅកំលាំងចិត្តបន្ដទៅមុនទៀត”៕

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *