Share this post:
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ នឹងប្រកាសពីបេក្ខភាពដឹកនាំក្រុមបន្ដនៅពេលឆាប់ៗខាងមុខនេះហើយ ក្រោយពីមានដំណឹងមកថាពួកគេចរចាយកលោក Roberto Martinez បានហើយ។
លោក Roberto Martinez បានចាកចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកក្រោយពីលោកដឹកនាំក្រុមមិនបានល្អកាលព្រឹត្តិការណ៍ FIFA World Cup 2022 កន្លងទៅ។ ស្របពេលក្រុមព័រទុយហ្គាល់វិញក៏បានដកលោក Santos ចេញដូចគ្នាក្រោយពីប្រកួតចាញ់ក្រុមម៉ារុកនៅ World Cup 2022 កន្លងទៅនេះ។ ដោយសារតែកំពុងទំនេរនេះហើយ ទើបបានជាក្រុមព័រទុយហ្គាល់ចរចាចង់បានលោកទៅដឹកនាំក្រុមបន្ដ។
មានដំណឹងមកថាការចរចាត្រូវគ្នាអស់ហើយ នៅចាំតែដល់ពេលដើម្បីប្រកាសពីដំណឹងផ្លូវការប៉ុណ្ណោះ។ រំលឹកថាលោក Roberto Martinez ដឹកនាំបែលហ្សិករហូតបានឈរនៅលេខ១លើ FIFA Ranking ប៉ុន្តែនៅមិនទាន់អាចឈ្នះពានអ្វីនោះទេ បើទោះជាពួកគេមានរជ្ជកាលមាសអំឡុងឆ្នាំ២០១៨កន្លងទៅក៏ដោយ៕