GIF TROLLSPORT-1

ភាគី Mane និង Bayern ជួប​គ្នា​និយាយ​រឿង​អនាគត


ភាគី​ Sadio Mane និង​ក្លឹប​ Bayern Munich បាន​ជួប​ពិភាក្សា​គ្នា​នា​ពេល​ថ្មីៗ​នេះ ដើម្បី​ស្រាយ​បញ្ហា​មួយ​ចំនួន។ នេះ​បើ​យោង​តាម​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano

ទោះ​ជា​យ៉ាង​ណា បើ​តាម​ប្រភព​ដដែល​ បញ្ហា​ទាំង​នោះ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ។ យ៉ាង​នេះ​ក្ដី​ យោង​តាម​សេចក្ដី​រាយការណ៍​របស់ Sky Sports បាន​បញ្ជាក់​ថា Bayern អាច​មាន​ចេតនា​ចង់​ផ្ទេរ​ Mane ចេញ ព្រោះ​កីឡាករ​បាន​ធ្លាក់​ទម្រង់​លេង មិន​ស្ថិត​ក្នុង​គម្រោង​របស់​គ្រូ​ថ្មី Thomas Tuchel ហើយ​មាន​បញ្ហា​វិន័យ ជា​ពិសេស​រឿង​វាយ​មិត្ត​រួម​ក្រុម Leroy Sane កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។

ដោយ​ឡែកSadio Mane ថា​ចង់​បន្ត​នៅ​ Bayern ហើយ​សង្ឃឹម​ថា​នឹង​ឈ្នះ​ពាន​ជា​ច្រើន​ជា​មួយ​គ្នា។

Mane បាន​ចាក​ចេញ​ពី Liverpool មក​ចូល​រួម Bayern Munich កាល​ពី​ទី​ផ្សារ​រដូវ​កាល​ក្ដៅ​ឆ្នាំ​មុន។ កីឡាករ​សេណេហ្គាល់​វ័យ ៣១ ឆ្នាំ លេង​ឲ្យ​ក្លឹប​យក្ស​អាល្លឺម៉ង់ ៣៧ លើក និង​ស៊ុត​ចូល ១២​ គ្រាប់​គិត​មក​ទល់​ពេល​នេះ៕

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »