GIF TROLLSPORT-1

ភ្ញាក់ផ្អើល៖ Al Nassr ត្រូវចំណាយត្រឹមតែ 10% នៃប្រាក់បៀរវត្សរ៍ Cristiano Ronaldo


ប្រភពពីសារព័ត៌មានមជ្ឈិមបូព៌ា Al Nassr ទទួលខុសត្រូវត្រឹមតែ 10% នៃប្រាក់ខែរបស់ Ronaldo ហើយនៅសល់90%​ត្រូវរាប់រងដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

Ronaldo ទទួលប្រាក់បៀរវត្សរ៍ពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត

នៅចុងឆ្នាំ 2022 ក្រុម Al Nassr ដែលជាក្រុម Saudi Pro League បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនៅពេលដែលបានទិញយកRonaldo ​ពី Manchester United។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានចុះកិច្ចសន្យារយៈពេល 2.5 ឆ្នាំជាមួយ Al Nassr ជាមួយនឹងប្រាក់ខែដ៏ច្រើន: 75 លានដុល្លារក្នុងមួយរដូវកាល។

នេះ​ជា​ចំនួន​ទឹកប្រាក់មហាសាល សូម្បី​តែ​សម្រាប់​ក្រុម​ដែល​មាន​សក្ដានុពល​ហិរញ្ញវត្ថុ​ខ្លាំង​ដូច​ជា Al Nassr។ ទោះជាយ៉ាងណាក៏ដោយ យោងតាមព័ត៌មានពីសារព័ត៌មានអាស៊ីខាងលិចAl Nassr មិនមែនទទួលបន្ទុកតែម្នាក់ឯងទេក្នុងនៃការចំណាយប្រាក់បៀរវត្សរ៍សម្រាម់ CR7 ។

កាសែត Tasnimnews និង Isna បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសអាស៊ីខាងលិចមួយនេះ នឹងផ្តល់ប្រាក់បៀរវត្សរ៍ប្រហែល 90% នៃប្រាក់ខែរបស់ Ronaldo ។ ដូច្នោះហើយ Ronaldo នឹងទទួលបានប្រហែល 67.5 លានដុល្លារក្នុងមួយរដូវកាលពីរដ្ឋអារ៉ាប៊ីសាអូឌីត។

តម្លៃ 75 លានដុល្លារ/រដូវគឺគ្រាន់តែជាប្រាក់ខែដែល Ronaldo ទទួលបាននៅពេលគាត់ពាក់អាវ Al Nassr ។ តាមពិតទៅ  ប្រាក់ចំណូលប្រចាំឆ្នាំសរុបរបស់ Ronaldo អាចឈានដល់ 200 លានដុល្លារពីកិច្ចសន្យាឧបត្ថម្ភ និងការផ្សាយពាណិជ្ជកម្មផ្សេងទៀត។

តាំង​ពី​បាន​មក​ដល់ Al Nassr Ronaldo មិន​បាន​បង្ហាញ​អ្វី​ច្រើន​ទេ។ កីឡាករ​រូប​នេះ​មិន​ទាន់​រក​បាន​គ្រាប់​បាល់​ដំបូង​សម្រាប់​ក្រុម​ថ្មី​របស់​ខ្លួន​នៅ​ឡើយ​ទេ។ សូម្បី​តែ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ក៏​ដោយ ខ្សែ​ប្រយុទ្ធ​ត្រូវ​បាន​គេ​រិះ​គន់​នៅ​ពេល​ដែល​គេ​ខកខាន​ឱកាស​របស់ Al Nassr ក្នុងការដណ្ដើមពានមួយនៅអារ៉ាប៊ីសាអូឌីត។

ដំណឹងដ៏សោកសៅបានបន្តកើតមួយទៀត គឺRonaldo ទើបតែរងរបួស និងហានិភ័យនៃការអវត្តមានក្នុងការប្រកួតនាពេលខាងមុខរបស់ Al Nassr ។ គេ​អាច​មើល​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ជួប​ការ​លំបាក​ខ្លាំងក្នុង​ថ្ងៃ​ដំបូង​ដែល​មក​អារ៉ាប៊ីសាអូឌីត។

 

Facebook Comments Box

Share:

Facebook
Twitter
Pinterest
On Key

Related Posts

News sport

ដោយសាររឿងនេះ Paul Pogba ប្រឈមមុខនឹងការហាមឃាត់រយៈពេលបួនឆ្នាំ

Share this post: Share on X (Twitter) Share on Facebook Share on Telegramរដ្ឋអាជ្ញា​ប្រឆាំង​សារធាតុ​ញៀន​ក្នុង​ប្រទេស​អុីតាលី​បាន​ស្នើ​សុំ​ពិន័យ​ជា​អតិបរមា​រយៈពេល​បួន​ឆ្នាំ​សម្រាប់​ខ្សែបម្រើ Paul Pogba

អានបន្ត »