Share this post:
អ្នកស្រី Rafaela Pimenta ភ្នាក់ងារកីឡាកររបស់ ខ្សែបម្រើ Paul Pogba បានធ្វើការចេញសេចក្ដីប្រកាសកាលពីម្សិលមិញនេះថា Pogba នឹងអវត្តមានពីប្រកួត World Cup 2022 នៅប្រទេសកាតាខាងមុខ ព្រោះត្រូវការព្យាបាលរបួសថ្មីបន្តទៀត។
តាំងពីចាកចេញពី Manchester United ផ្លាស់មកកាន់ Juventus វិញក្នុងរដូវកាលនេះ Pogba មិនទាន់បានចូលលេងឲ្យក្លឹបនេះម្ដងនៅឡើយទេព្រោះតែមានរបួសជង្គង់ តម្រូវការពេលយូរក្នុងការព្យាបាល។
យ៉ាងណាថ្មីនេះ កីឡាករបារាំងរូបនេះត្រូវបានគេដឹងថា របួសជង្គង់មិនទាន់ជាសះស្បើយផង តែឥឡូវនេះមានរបួសភ្លៅថែមទៀត ដែលធ្វើឲ្យការព្យាបាលកាន់តែចំណាយពេលយូរ ដែលនឹងមិនអាចត្រលប់មកជួយ Juventus បាននោះទេ ថែមទាំងមិនអាចជួយក្រុមជម្រើសជាតិបារាំងក្នុងការប្រកួត World Cup ២០២២នេះផងដែរ។
World Cup 2022 នឹងធ្វើនៅប្រទេសកាតា ដោយនឹងចាប់នៅថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២៕