Share this post:
ភ្នាក់ងាររបស់ ខ្សែប្រយុទ្ធ Lionel Messi បានធ្វើការទាត់ចោលនូវពាក្យចចាមអារ៉ាមដែលថា កីឡាកររូបនេះបានព្រមព្រៀងទៅលេងឲ្យ ក្លឹប Inter Miami នៅសហរដ្ឋអាមេរិក នៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports នៅក្នុងថ្ងៃនេះ។
ការចេញមុខបដិសេធរឿងរ៉ាវនេះ ក្រោយមានសារព័ត៌មានធំៗជាច្រើនបានផ្សាយពាក់ព័ន្ធនឹងរឿងរ៉ាវនេះ។
Messi នៅខណៈនេះមានកុងត្រាជាមួយ PSG រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយមានលក្ខខ័ណ្ឌបន្តកុងត្រា១ឆ្នាំទៀតផង កីឡាករមានតម្លៃខ្លួន៥០លានអ៊ឺរ៉ូ ជាមួយនឹងប្រាក់ពលកម្ម ៤១លានដុល្លារក្នុង១ឆ្នាំ។
បើតាមសារព័ត៌មានជាច្រើន Messi នឹងសម្រេចពីអនាគតរបស់ខ្លួន ក្រោយប្រកួតចប់ FIFA World Cup 2022 ប្រទេសកាតា នៅចុងខែធ្នូ ឆ្នាំ២០២២ខាងមុខ៕
Facebook Comments Box
Post Views: 458