Share this post:
ខ្សែប្រយុទ្ធក្លឹប Manchester City កីឡាករ Jack Grealish បានសារភាពថា ខ្លួនថាពិបាកណាស់ក្នុងការសម្របខ្លួនជាមួយក្លឹបមួយនេះ ក្រោយចាកចេញពីក្លឹប Aston Villa អស់ជាង ២ឆ្នាំមកហើយ។
កីឡាកររូបនេះមកកាន់ក្លឹប Manchester City ជាមួយនឹងតម្លៃខ្លួន ១០០លានផោន ឬ ១១៩លានដុល្លារអាមេរិក កាលពីឆ្នាំ២០២០ ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អជាមួយនឹងក្លឹប Aston Villa។
Grealish បានប្រាប់ Sky Sports ថា «និយាយឱ្យត្រង់ទៅ វាពិបាកជាងការគិតរបស់ខ្ញុំទៅទៀត ពេលមកលេងនៅទីនេះ»។ កីឡាករវ័យ ២៧ឆ្នាំរូបនេះរំពឹងទុកថា ពេលមក Man City គេនឹងរកគ្រាប់បាល់បានច្រើនៗ ហើយជួយឱ្យក្លឹបឈរនៅលើកំពូលតារាង។
យ៉ាងណាមិញ Grealish យល់ឃើញថា «ខ្ញុំមិននឹកស្មានថា វាពិបាកក្នុងការសម្របខ្លួនជាមួយនឹងក្រុមបែបនេះទេ»។
តាំងពីមកដល់ Manchester City នៅឆ្នាំ២០២១ Grealish លេងបាន ៥៩ដង និងរកបានតែ ៧គ្រាប់ប៉ុណ្ណោះគ្រប់កម្មវិធី៕